ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រ​លះ​គូថ​រថយន្ត​ដឹកស្រូវ​ស្លា.ប់​ព្រូ​រថយន្ត​ម្នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ប្រ​លះ​គូថ​រថយន្ត​ដឹកស្រូវ​ស្លាប់​ព្រូ​រថយន្ត​ម្នាក់ ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​តាម​ប​ណ្តោ​លូវ​ជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​អូរ​សួស្តី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី…

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ប្រ​លះ​គូថ​រថយន្ត​ដឹកស្រូវ​ស្លាប់​ព្រូ​រថយន្ត​ម្នាក់ ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​តាម​ប​ណ្តោ​លូវ​ជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​អូរ​សួស្តី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បា​នរាយណ៍​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បាន​ប្រាប់ កោះសន្តិភាព  នៅ​រសៀល​ថ្ងៃ​ទី​១២ សីហា ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ សីហា ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បាន​ឈប់​ចត​អែប​នៅ​លើ​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​របស់​គេ ខណៈនោះ​ក៏​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-1672 ដឹកស្រូវ​គ្រប​តង់​ជិត​បើកបរ​ដោយ​ឈ្មោះ ឈិ​ត សុភា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បើក​ចៀស​ពី​រថយន្ត​ដែល​ឈប់​ចត​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​នោះ​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើកបរ​ដោយ​ឈ្មោះ ឃុ​ត ថេ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កាត់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង​ទង ខេត្តតាកែវ បាន​បើក​វ៉ា​រថយន្ត​ដឹកស្រូវ​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក៏​បាន​បុក​គូថ​រថយន្ត​ដឹកស្រូវ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ សែ វុ​ត្ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រការ​កោង ឃុំ​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្តាល រង​របួស​ជា​ទម្ងន់ និង​បាក់ជើង​ខាងស្តាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍ ដោយសារ​របួស​ធ្នង់​ធ្ង​រ​ពេក​ជន​រង​គ្រោះ​ក៏​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ។

លោក​អធិការរង​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បើ​យោង​តាម​ការ​វាស់វែង​និង​ត្រួតពិនិត្យ​គឺ​បណ្តាល​មក​ពី​ភាគី​អ្នក​បើករថយន្ត​ក្រុង​បើក​ជែង​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​(​កំហុស​៧០%) ចំណែក​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹកស្រូវ​(​កំហុស​៣០%) ដោយ​សារ​​មូលហេតុ​បាន​ចង​ដំបូល​តង់​គ្រប​ស្រូវ​ធ្លាក់​មក​បាំង​ភ្លើងស្តុប​រថយន្ត​ខាងក្រោយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ផ្សេង​ទៀត​វ៉ា​មើល​មិនឃើញ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង និង​អ្នកបើកបរ​ពីរ​នាក់​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ដើម្បី​ចងក្រង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ប្បាប់ ៕