ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​​​ពិតមួយ…នៅពីក្រោយករណី​ឆេះឃ្លាំង​ស្ដុក​ប្រេង​​L.H.R​ ផ្អើល​បាត់ដំបង​​ម្សិលមិញ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​​ដឹងបន្ត​​​នាព្រឹកថ្ងៃទី១២ សីហា ថា​ ក្រោយ​ពី​​លោក​នួន សាន ព្រះ​រាជអាជ្ញា​អម​​សាលា​ដំបូង​ខេត្ត បាន​ដឹក​នាំ​កម្លាំង​ចម្រុះចុះ​សួរនាំ​​ជា​ថ្មី ដើម្បី​ស្វែងរក​មូលហេតុ​ពិត ដែល​នាំ​ឱ្យ​កើត​មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្ដុក​ប្រេង​​នៅ​

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​​ដឹងបន្ត​​​នាព្រឹកថ្ងៃទី១២ សីហា ថា​ ក្រោយ​ពី​​លោក​នួន សាន ព្រះ​រាជអាជ្ញា​អម​​សាលា​ដំបូង​ខេត្ត បាន​ដឹក​នាំ​កម្លាំង​ចម្រុះចុះ​សួរនាំ​​ជា​ថ្មី ដើម្បី​ស្វែងរក​មូលហេតុ​ពិត ដែល​នាំ​ឱ្យ​កើត​មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្ដុក​ប្រេង​​នៅ​ក្នុង​ស្ថា​នី​យប្រេងឥន្ធន​:L.H.R ផ្អើល​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ សីហា នោះ ជា​លទ្ធផល​ជំ​ហាន​ដំបូង ត្រូវ​បាន​គេ​សង្ស័យ​​​ថា អាច​បង្កើត​ឡើង​​ដោយ​អ្នកគ្រប់គ្រង​ស្ថា​នីយ​​ប្រេង​​ឈ្មោះ​ថន មី​ដា ដែល​ដួល​សន្លប់​នេះ​តែ​ម្ដង ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ជំពាក់​​ប្រាក់​ក្រុមហ៊ុន​ប្រេង​ ។

ប្រភព​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ជុំវិញ​ការ​អះអាង​របស់​បុគ្គលិក​ស្ថា​នី​យ​ប្រេង​នេះ​ថា អគ្គិ​ភ័យ​នេះ​ អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​​ខ្សែ​ចរន្ត​អគ្គិស​​នី​នោះ គឺ​មិនមែន​ជា​ការ​ពិត​ទេ ​។ ព្រោះ​បុគ្គលិក​អគ្គិស​នី​ដែល​ចូលរួម​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​កើតហេតុ​ ជាមួយ​កម្លាំង​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ផង​នោះ​បាន​រក​ឃើញ​ថា ឃ្លាំង​ស្ដុក​ប្រេង​នោះ​​មិន​មាន​ត​ខ្សែ​ចរន្ត​អគ្គិស​​នី​​ចូល​ទេ មាន​តែ​ខ្សែ​កាមេរ៉ា​សុ​វ​ត្ថិ​ភាព ហើយ​ខ្សែ​កាមេរ៉ា​សុ​វ​ត្ថិ​ភាព​នេះ ក៏​មិន​អាច​បង្ក​ជា​អគ្គិ​​ភ័យ​បាន​ដែរ​។ ដូច្នេះ​ អគ្គិភ័យ​ដែល​ឆេះ​ឃ្លាំង​ស្ដុក​ប្រេងក្នុង​ស្ថា​នី​ប្រេង L.H.R នេះ​ អាច​មាន​អ្នក​បង្កើត​ឡើង​ ។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់រយៈ​ពេល​​ជា​ច្រើន​​ម៉ោង ដែល​មានការ​បំភ្លឺ​ពី​សាក្សី​​ផង កម្លាំង​ចម្រុះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​​ឈ្មោះ​ថន មី​ដា អ្នកគ្រប់គ្រង​ស្ថា​នី​ប្រេង​L.H.R នេះ​ គឺជា​អ្នក​បង្កើត​​ឱ្យ​មាន​​អគ្គិ​ភ័យ​ ។ មន្ត្រី​ដដែល​បាន​​បញ្ជាក់​ថា ក្រោយ​ពី​បង្ក​ឱ្យ​​មាន​​អគ្គិ​ភ័យ​​កើតឡើង អ្នកគ្រប់គ្រង​ឈ្មោះ​ថន មី​ដា បាន​ធ្វើ​ជា​ចូល​ទៅ​ពន្លត់ភ្លើង រហូតរ​ត់ទៅ​ដួល​សន្លប់​ ក្រោម​ដើម​ស្វាយ​ក្បែរ​នោះ ​ដោយសារ​ពុល​ផ្សែង ហើយ​ត្រូវ​សមត្ថកិច្ច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​ ។

បើ​តាម​សមត្ថកិច្ច​ដែល​​ចុះ​ស្រាវជ្រាវ​បាន​បង្ហើបឱ្យ​​ដឹង​ថា ឈ្មោះ​ថន មី​ដា នេះ នៅ​ជំពាក់​​ប្រាក់​ក្រុមហ៊ុន​ប្រេង​ជា​ច្រើន​បុង ដែល​អាចចំនួន​​​​រាប់​ម៉ឺន​ដុល្លា​រ​មិន​ព្រម​សង​ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ខាង​ក្រុមហ៊ុន​ប្រេង​បាន​មកទា​រ​លុយ​នេះ តែ​មិន​ទាន់​ធ្វើ​ដំណើរ​មក​​ដល់​​ផង ក៏​ស្រាប់តែ​មាន​កើត​អគ្គិ​​ភ័យ​ឆេះ​ឃ្លាំង​ស្ដុក​ប្រេង​​របស់​ឈ្មោះ​ថន មី​ដា នេះ​តែ​ម្ដង​ ។ ដូច្នេះ ​គេ​សង្ស័យ​​ការ​​ឆេះ​ឃ្លាំង​ប្រេង​​នេះ អាច​ជាប់​ពាក់ព័ន្ធ​ប្រាក់​ជំពាក់​នេះ​ ។

ទោះបី​ជា​យ៉ាងណា បើ​តាម​មន្ត្រី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃស្នង​ការ​ខេត្ត​បាន​ឱ្យ​ដឹង​​ថា លោក​នួន សាន ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​ខេត្ត​បាន​សម្រេច​បញ្ជា​ឱ្យ​​ឃាត់ខ្លួន​ឈ្មោះ​ថន មី​ដា អាយុ​២៨​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ស្ថា​នី​យប្រេង L.H.R នេះ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ​សីហា ដើម្បី​សួរនាំ​បន្ត ​ក្រោយ​​ជន​នេះ​ដឹងខ្លួន​វិញ​នៅ​ឯ​មន្ទីរពេទ្យ ហើយ​ពេល​កំពុង​​​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ស្នងការ​ខេត្ត ដើម្បី​រង​ចាំ​ចំណាត់ការ​បន្ត​ពី​តុលាការ​ ។