ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីឡាវអះអាង​​ថា៖ យូរបំផុត​…ស្អែក​ដក​​ទ័ព​​ចេញទាំង​​​អស់​​​​​ហើយ

6 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ​​ថោ​ង លូន​ស៊ី​សូលី​ត បាន​ជម្រាប​ជូន​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​​សន្និសីទកាសែត​រួម​គ្នា​(​កម្ពុជា​-​ឡាវ​) នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ​​ថា នៅ​ព្រឹកស្អែក​ទី​១៣ សីហា ទាហាន​ឡាវ​នឹង​ដក​ចេញ​ពី​​តំបន់​​តឹង​ណឹ​ង​ទាំងអស់ យ៉ាង​​​យូរ​បំផុត​​នៅ​ព្រឹកស្អែក​​នេះ ។

ប្រទេស​ឡាវ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ​​ថោ​ង លូន​ស៊ី​សូលី​ត បាន​ជម្រាប​ជូន​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​​សន្និសីទកាសែត​រួម​គ្នា​(​កម្ពុជា​-​ឡាវ​) នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ​​ថា ​​ព្រឹកស្អែក​​(ទី​១៣ សីហា) យ៉ាងយូរបំផុត ទាហាន​ឡាវ​នឹង​ដក​ចេញ​ពី​​តំបន់​​​(តំបន់ឈ្លានពាន)ទាំង​​អស់​​​ហើយ ។

គួរ​រំលឹក​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ទៅ​ជួប​លោក​ថោ​ង លូន​ស៊ី​សូលី​ត នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ​ពិភា​ក្សា​​​ការងារ ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ ។

ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជាត្រង់​ចំណុចក្តៅ​ថា កងទ័ព​ភាគី​ឡាវ បាន​ដក​កម្លាំង​ចេញពី​តំបន់​ឈ្លានពាន ស្ថិត​ក្នុង​និយាម​ការ XB59808- 04980 ទៅ​ឈរជើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេសេកុង (​ដែនដី​ក​ម្អុ​ជា​) ដែល​ជាប់​និង​ព្រំដែន​ស្រុក​ស្នាំ​សៃ ខេត្ត​អត្ត​ពឺ។

ទ័ព​ឡាវ​ដក​កម្លាំង​ចេញពី​តំបន់​ឈ្លានពាន ដោយសារ​កម្លាំង​ទ័ព​កម្ពុជា​សម្រុក​ឆ្ពោះ​តំបន់​ក្តៅ ក្រោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជា​មេទ័ព​ៗ បញ្ជូន​កម្លាំង​មក​កាន់​ខេត្តស្ទឹងត្រែង ដោយ​ទុក​ពេល​រយៈ​៦​ថ្ងៃ ភាគី​ឡាវ​ត្រូវ​តែ​ដកទ័ព​ចេញពី​ដែន​អធិបតេយ្យ​កម្ពុជា​ឱ្យ​អស់​ ។