ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី… ចង់បន្លប់​ទុក្ខប្រពន្ធលែង ធ្វើ​​ដល់​ថ្នាក់​នេះ​

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កូន​អកត្តញ្ញូ​ម្នាក់ ដល់​ថ្នាក់​គំរាម​សម្លា.ប់​ឪពុក​ម្តាយ បើ​រក​លុយ​ឱ្យ​ចាយ​មិន​បាន ទីបំផុត​កូនប្រុស​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​បំផ្លាញ​និង​វាយ​ប្អូនប្រុស​យក​ម៉ូតូ​ទៅ​លក់ ដោយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​

ខេត្តកំពង់ស្ពឺ ៖ កូន​ប្រុសអកត្តញ្ញូ​ម្នាក់ដល់​ថ្នាក់​គំរាម​សម្លាប់​ឪពុក​ម្តាយ បើ​រក​លុយ​ឱ្យ​ចាយ​មិន​បាន ទីបំផុត​កូនប្រុស​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​បំផ្លាញ​និង​វាយ​ប្អូនប្រុស​យក​ម៉ូតូ​ទៅ​លក់ ដោយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់កា​រិ​យា​ក័យ​ជំនាញ​ចាត់ការ​បន្ត ។ ករណី​ហិង្សា​ដណ្តើម​យក​ម៉ូតូ​ពី​ប្អូន​ទៅ​លក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១១ សីហា ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំ​ពឹ​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​លី គឹ​ម​ស្រស់ អាយុ​២០​ឆ្នាំ ។ បើ​តាម​សាច់ញាតិ​ជន​ថា ជនសង្ស័យ​បាន​ចាប់​វាយ​ប្អូន​បង្កើត​ឱ្យ​សន្លប់ ហើយ​ដណ្តើម​យក​ម៉ូតូ​ពី​ប្អូន​ប្រុស​យក​ទៅ​លក់ ដើម្បី​យក​លុយ​ស៊ីចាយ និង​ជក់​ថ្នាំ​ញៀន ។ ជន​នេះ តែង​បង្ករឿង​ជា​រឿយ​ៗ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ច្រើន​ដង តែ​ដោយ​យល់​ថា​ជា​បងប្អូន​ជាប់​សាច់ឈាម ទើប​ចេះ​តែ​អនុគ្រោះ​ម្តង​ជា​២​ដង ​។

តែ​លើក​នេះ ​ទ្រាំ​មិន​បាន ក៏​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ដោយ​សារ​តែ​ខូចចិត្ត​រឿង​ប្រពន្ធ​លែងលះ ទើប​ហៅ​គ្នីគ្នា​ជក់​ថ្នាំ​ញៀន ដើម្បី​បន្លប់​ទុក្ខ ។