ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងដែក​៤​នាក់​សម្ងំ​សេព​គ្រឿងញៀ.ន ត្រូវ​នគរបាល​ឃាត់ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាងដែក​ចំនួន​៤​នាក់​បាន​បំផ្លាញ​អនាគត​របស់​ខ្លួន តាម​រយៈ​ការ​សេព​គ្រឿងញៀ.ន​ជា​ហូរហែ​ក្នុង​ពេល​កន្លង​មក ហើយ​គ្មាន​នរណា​បានដឹង​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ ជាងដែក​ចំនួន​៤​នាក់​បាន​បំផ្លាញ​អនាគត​របស់​ខ្លួន តាម​រយៈ​ការ​សេព​គ្រឿងញៀន​ជា​ហូរហែ​ក្នុង​ពេល​កន្លង​មក ហើយ​គ្មាន​នរណា​បានដឹង​នោះ​ទេ ទើបតែ​នៅ​ពេល​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើ​ការងារ ត្រូវ​ឈប់​សម្រាក​ដើម្បី​ហូប​បាយ​ថ្ងៃត្រង់ ពួក​គេ​មិន​បាន​នាំ​គ្នា​ហូប​បាយឡើយ បែរជា​នាំ​គ្នា​ទៅ​សម្ងំ​សេព​គ្រឿងញៀន​ជុំ​គ្នា នៅ​ក្នុងផ្ទះ​មួយ​កន្លែង​យ៉ាង​ត្រេកត្រអាល​ទៅ​វិញ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រាយការណ៍​ជូន​នគរបាល​ប៉ុស្ដិ៍​កា​កាប​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​ដែល​ជា​ជាងដែក​ញៀន​ថ្នាំ​ទាំង​៤​នាក់​ខាងលើ​នោះ​មាន​១,​ឈ្មោះ គង់ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ២,​ឈ្មោះ យា សំណាង អាយុ​១៩​ឆ្នាំ ៣,​ឈ្មោះ ទ្រី គី​ម​ហេង អាយុ​២៦​ឆ្នាំ ៤,​ឈ្មោះ ឌិន រី​ណា អាយុ​២០​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជាងដែក​នេះ​បាន​សេព​គ្រឿងញៀន​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​នរណា​បានដឹង​នោះ​ទេ ទើប​ពួក​គេ​រួចខ្លួន​នៅ​ក្រៅ​សំណាញ់​ច្បាប់ លុះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង និង​មានការ​សង្ស័យ ហើយ​បាន​តាមដាន រហូត​ដល់​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ចប់​ម៉ោង​ការងារ ត្រូវ​ឈប់​សម្រាក​ហូប​បាយ​ថ្ងៃត្រង់ ពួក​គេ​មិន​បាន​នាំ​គ្នា​ហូប​បាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​នាំ​គ្នា​ទៅ​សម្ងំ​សេព​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​ជុំ​គ្នា​ទៅ​វិញ​។

ពេល​នោះ​ប្រជាពលរដ្ឋ​បានឃើញ និង​ទាន់​ជាក់ស្ដែង​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្ដិ៍​កា​កាប​ឲ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​។ បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សួរនាំ រង់ចាំ​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យា សំណាង បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​ខ្លួន​ពិតជា​បាន​សេព​គ្រឿងញៀន​ពិតប្រាកដ​មែន ដោយនៅ​ពេល​ក្រោយ​បញ្ចប់​ម៉ោង​ការងារ​ជា​ជាង​ផ្សារ​ដែក​ភ្លាម​ពួក​គេ​មិន​បាន​ហូប​បាយ​ទេ បាន​នាំ​បបួល​គ្នា​ទៅ​កាន់​ផ្ទះ​ជនសង្ស័យ ម្នាក់​ទៀត​ឈ្មោះ គង់ វុ​ទ្ធី រួច​បាន​ជក់​គ្រឿងញៀន​ជុំ​គ្នា​នៅ​ទីនោះ​។ ប៉ុន្តែ​ខណៈនោះ​ទើបតែ​ដុត​បង្ហុយ​អស់​ថ្នាំ​មួយ​កញ្ចប់​ប៉ុណ្ណោះ​ក៏ ស្រាប់តែ​ឃើញ​នគរបាល​ទៅ​ដល់​ល្មម និង​ចាប់ខ្លួន​ពួក​គេ​នាំ​ទៅ​សាកសួរ​បែប​នេះ​តែ​ម្ដង​៕