ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​រថយន្ត​ដឹកឈើ ៣​គ្រឿង​នៅ​ស្ទឹង​ត្រែង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ​គ្រឿង​ប្រភេទ​លេខ​២​ចំនួន​បី​គ្រឿង​មក​ពី​ខេត្តក្រចេះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រួម​សហ​ការណ៍​ជាមួយ

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ​គ្រឿង​ប្រភេទ​លេខ​២​ចំនួន​បី​គ្រឿង​មក​ពី​ខេត្តក្រចេះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រួម​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បង្ក្រាប​រឹបអូស​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊ាំ​យ៉ុ​ង​ដឹកឈើ​គ្រឿង​ប្រភេទ​លេខ​២​ទាំងនោះ​មាន​ជា​ក្រុម​មក​ពី​ខេត្តក្រចេះ​ចូល​ដឹកឈើ​នៅ​ខេត្តស្ទឹងត្រែង ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នោះ​ឡើយ ទើប​ជម្រុញ​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​រឹបអូស​។ ជាមួយ​ក្រុម​រថយន្ត​ស៊ាំ​យ៉ុ​ង​ដឹកឈើ​ប្រភេទ​លេខ​២​ខាងលើ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​ប្រទះ​ឃើញ​មានការ​កើន​ឡើងជា​ហូរហែ​ដោយ​មាន​សកម្ម​បី​ច្រក ច្រក​ទី​១​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ច្រក​ទី​២​លើ​កំណាត់​ផ្លូវជាតិ​៧៨ និង​ច្រក​ទី​៣​លើ​កំណាត់​ផ្លូវជាតិ​៩​។

ក្រុម​រថយន្ត​ទាំងនោះ​ក្រោយ​រៀបចំ​ឈើ​ព្រ​ប់​គ្រាន់​នៅ​វេលា​យប់​ពួក​គេ​ចេញ​ក្បូន​ខ្សែ ដោយ​ក្នុង​មួយ​ខ្សែ​ចាប់ពី​៧​ទៅ​៨​រថយន្ត​រហូត​ដល់​ជាង​១០​រថយន្ត ក្នុង​១​យប់​សរុប​ប្រមាណ​ជា​ជិត​៥០​គ្រឿង​។ ទាក់ទិន​ការ​ដឹក​ជញ្ជូន​ឈើ​លើ​ដងផ្លូវ​ទាំង​ខ្សែ​នោះ​បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាច​ណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ទាំងនោះ​ដោយសារ​តែ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​រថយន្ត​ដឹក​ជញ្ជូន​ទាំង​អស់នោះ​សុទ្ធ​សឹង​ផ្ទុក​ឈើ​លៀន​កន្ទុយ​មក​ក្រៅ​ផុត​រថយន្ត​ច្រើន​ម៉ែត្រ​ផង​ដែរ​។ ដោយ​ឃើញ​ពី​ភាព​អនាធិបតេយ្យ​បែប​នេះ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ចាត់វិធានការ​ឲ្យ​កម្លាំង​ជំនាញ​រួម​សហ​ការណ៍​កម្លាំងប្រដាប់អាវុធ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​តែ​ម្តង​។ លោក វ៉ា សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស៊ើបអង្កេត​លើ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បាន​តាមដាន​សកម្មភាព​រថយន្ត​ខាងលើ​ចាប់តាំងពី​ថ្ងៃត្រង់​រហូត​ដល់​ល្ងាច ទើប​ស្នើ​សុំ​ការ​សហ​ការណ៍​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោកនាយ​ផ្នែក​បន្ត​ថា គ្រា​ដែល​កម្លាំង​គ្រប់គ្រាន់​មានការ​បែងចែក​ជា​ពីរ​គោលដៅ​ដោយ​ខ្ទប់​មុខ​ខ្ទប់​ក្រោយ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​នៅ​ចំណុច​អូរ​ច​ង្ហា ភូមិ​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ លោកនាយ​ផ្នែក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ សីហា ២០១៧​នេះ​ថា ឈើ​ទាំងនោះ​នៅ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ ដោយសារ​ជំនាញ​នៅ​រសៀល​នេះ​ទៅ​ទទួល​វត្ថុ​តាង​បទល្មើស​ពី​សហគមន៍​រង់ចាំ​នៅ​ថ្ងៃ​ទី​១២​នឹង​វាស់វែង​បន្ត​លើ​កំណត់ហេតុ​៕