ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ណាស់​បុក​គេ​ស្លា.ប់​ហើយ ឥឡូវ​លួច​រត់​ពី​ទ្រុង​ឃុំខ្លួន​ទៀត

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្លា.ប់​ជន​រង​គ្រោះ​ហែក​ទ្រុង​ឃុំខ្លួន​ស្នងការ​នគ​បាល​ខេត្ត​គេចខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្លាប់​ជន​រង​គ្រោះ​ហែក​ទ្រុង​ឃុំខ្លួន​ស្នងការ​នគ​បាល​ខេត្ត​គេចខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១​ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ហែក​ទ្រុង​គេចខ្លួន​ចាប់​បាន​នោះ​មានឈ្មោះ ពេជ្រ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របបរ​បើកបរ​រថយន្ត​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ព័ត៌មាន​បានដឹង​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ប៊ុ​ន​ធឿ​ន បាន​បង្ក​គ្រោះថ្នាក់​ដោយ​បើកបរ​រថយន្ត​ធុន​ធំ​បុក​ជន​រង​គ្រោះ​បណ្តាល​ស្លាប់​ឈ្មោះ ថៃ ចាន់​ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ហើយ​អ្នកបើកបរ​ឈ្មោះ ពេជ្រ ប៊ុ​ន​ធឿ​ន ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ឃាត់ខ្លួន​បាន​ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់​បណ្តាល​ជន​រង​គ្រោះ​ស្លាប់​បាន​យក​ទៅ​ដាក់​ទ្រុង​ឃុំ​បណ្តោះអាសន្ន​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ។

ហើយ​ត្រូវ​បាន​ហែក​ទ្រុង​រត់គេច​ខ្លួន​នៅ​អំឡុង​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ចរាចរណ៍​បាន​ស្រាវជ្រាវ​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មក​វិញ​នៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១​ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ទាក់ទិន​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ហែក​ទ្រុង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​គេចខ្លួន ហើយ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​មក​វិញ​អ្នក​យក​ព័ត៌មាន​ព្យាយាម​ទំនាក់ទំនង​ទៅ​កម្លាំង​នគរបាល​ដែល​ឃាត់​ដែរ តែ​មិន​អាច​ធ្វើការ​បកស្រាយ​បាន​នៅឡើយ​៕