ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​​​បាត់​ដំបង​​ឥលូវ សំបូរដោយក្រុម​ក្មេងទំនើងម្ល៉េះ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយ​ការណ៍​ឱ្យដឹងថា ក្រុម​​អន្តរាគមន៍​បង្ការ​បង្ក្រាបខេត្ត បាន​ធ្វើការ​ឃាត់ខ្លួនក្រុម​​​ក្មេងទំនើង២​នាក់ ក្នុង​​ចំណោម​​​ជាង៣០​​នាក់ ​​កាល​ពី​វេលា​ម៉ោង០៦ និង៣០​នាទី​យប់​នៅ​ថ្ងៃ​ទី១០ សីហា ​ស្ថិត​នៅ​​ត្រង់​​ចំណុច​វត្ត​ពោធិ​វង្ស ក្នុងភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយ​ការណ៍​ឱ្យដឹងថា ក្រុម​​អន្តរាគមន៍​បង្ការ​បង្ក្រាបខេត្ត បាន​ធ្វើការ​ឃាត់ខ្លួនក្រុម​​​ក្មេងទំនើង២​នាក់ ក្នុង​​ចំណោម​​​ជាង៣០​​នាក់ ​​កាល​ពី​វេលា​ម៉ោង០៦ និង៣០​នាទី​យប់​នៅ​ថ្ងៃ​ទី១០ សីហា ​ស្ថិត​នៅ​​ត្រង់​​ចំណុច​វត្ត​ពោធិ​វង្ស ក្នុងភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់ ម្នាក់​ឈ្មោះ​លន់ សា​រុន ​ហៅ​ក្រៅ​ (​រុន​) ភេទ​ប្រុស​ អាយុ១៩​ឆ្នាំ មានទីលំនៅ​​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ​ពន្លក់ សុធា​រ៉ា ហៅ​ក្រៅ​(​ជុង​)​ អាយុ១៦​ឆ្នាំ ​មានទីលំនៅ​ភូមិ​ដាក់​សសរ ឃុំអូរ​​ម៉ា​ល់ ក្រុង​បាត់ដំបង ​។ ក្នុងនោះ ​ដកហូត​បាន​​កាំបិត​​៣ដើម​, ម៉ូតូមួយ​គ្រឿង​​ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​2014 ពណ៌​ខ្មៅ។

​​មុន​​​​ពេល​ឃាត់ខ្លួន ​គឺក្រុម​ជនសង្ស័យ​ខាងលើ​នេះ ​​បាន​​ប្រមូល​​​ផ្តុំ​គ្នា​​នៅ​ព្រ​លាន​យន្តហោះ ដោយ​​​នៅ​​ក្រោម​កែបម៉ូតូមាន​​លាក់​ទុក​​​​កាំបិត​សរុ​ប​​​៣០ដើម​ជាង ។ បន្ទាប់​មក​ ក្រុម​ក្មេង​ទាំងនេះ ​​បាន​នាំគ្នា​​ជិះម៉ូតូ​​ចេញពី​ព្រ​លាន​យន្តហោះ​​កាត់​តាម​ផ្លូវ​សួន​​ស្ពាន​សម្តេច​ស ខេ​ង ស្រាប់តែ​ឃើញ​​សមត្ថកិច្ច ក៏​ជិះ​រត់​មក​ដល់​​ផ្លូវពោធិ​វង្ស​ជ្រុល​ចង្កូត​ម៉ូតូ​បុក​ជាមួយ​​របង​ឈើ​បណ្តាល​ឱ្យ​​ដួល​ ហើយ​​​ត្រូវ​​​សមត្ថ​​កិច្ច​ឃាត់ខ្លួន​តែម្តង ។

គួរ​បញ្ជាក់​ដែរ​ថា ក្រុម​ក្មេង​ទំនើង​ហាក់​កំពុង​បង្ក​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណ​:​សមត្ថកិច្ច​ក្រុងហាក់​បាត់បង់​ស្ថាន​ការ​ណ៍ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាបរហូត​មានការ​បង្ហូ​ឈាម​គ្នា​ស្ទើរ​រាល់​យប់​ ។ ក្រុម​ក្មេង​ទំនើង​ទាំង​នោះ ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់ថ្នាំ​ញៀន ហើយ​ប្រ​ព្រឹត្តបទ​ល្មើស​នា​វេលា​រំលង​អ​ធ្រា​ត្រ ក្រោយ​ពី​ពួក​គេ​ចេញពី​ក្លិប​កម្សាន្ត​​នានា​​ក្នុង​ក្រុង​បាត់ដំបង ។

ពាក់ព័ន្ធករណី​នេះ ប្រជា​ពលរដ្ឋកំពុង​មាន​ការ​ព្រួយបារម្ភជាខ្លាំង​ពីសកម្មភាព​របស់​ក្រុមក្មេងទំនើង ដែល​​​​កំពុង​បង្ហាញ​ពីភាព​សា​ហាវទៅៗនេះ ។