ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​កម្សាន្ត​នៅ​ប្រទេស​អូស្ត្រាលី​ទៀត​ហើយ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតិថិជន​ឆ្នើម កំរិត​A របស់​ស្រា​បៀរ​កម្ពុជា​ចំនួន ៤៨​រូប នឹង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ ទីក្រុង​ស៊ី​ដ​នី ទីក្រុង​ប្រ៊ី​ស​បេន ទីក្រុង​ហ្គោ​ល​ខូ​ស នៃ​ប្រទេស​អូស្ត្រាលី រយៈពេល​មួយ​សបា្ត​ហ៏ ចាប់ពី​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ អតិថិជន​ឆ្នើម កំរិត​A របស់​ស្រា​បៀរ​កម្ពុជា​ចំនួន ៤៨​រូប នឹង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ ទីក្រុង​ស៊ី​ដ​នី  ទីក្រុង​ប្រ៊ី​ស​បេន ទីក្រុង​ហ្គោ​ល​ខូ​ស នៃ​ប្រទេស​អូស្ត្រាលី រយៈពេល​មួយ​សបា្ត​ហ៏ ចាប់ពី​ថ្ងៃ​ទី​០៨ រហូត​ដល់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧​។

លោក  លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ដែល​ផលិត​ស្រា​បៀរ  កម្ពុជា បាន​មាន​ប្រសាសន៍​ថា « យើង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ឡើង ក្នុង​គោល​បំណង​​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត​ដល់​អតិថិជន​ឆ្នើម​យើង ដែល​បាន​ព្យាយាម​ជួយ​ជំរុញ​ការ​លក់​ស្រា​បៀរ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧​នេះ​»​។

ក្នុង​ឆ្នាំ​២០១៧ ក្រៅពី​ប្រទេស​អូស្ត្រាលី ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​នាំ​អតិថិជន​ឆ្នើម​ប្រចាំឆ្នាំ ទៅ​ប្រទេស​ជប៉ុន និង ប្រទេស​ថៃ​ផង​ដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នាំ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស​។ កន្លង​មក ក្រុមហ៊ុន​បាន​នាំ​អតិថិជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ហុងកុង និង​ជប៉ុន​៕