ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់​​មួយ​ស្លា.ប់​36​នាក់ និង​របួស​ជាច្រើន​ទៀត​

6 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​១១ សីហា ថា មនុស្ស​យ៉ាងតិច​៣៦​នាក់​ស្លា.ប់ ហើយ​១៣​នាក់​ទៀត​រង​របួស​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​កើត​មាន​កាលពី​

ចិន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​១១ សីហា ថា មនុស្ស​យ៉ាងតិច​៣៦​នាក់​ស្លាប់ ហើយ​១៣​នាក់​ទៀត​រង​របួស​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១០ សីហា នៅ​ខេត្ត SHAANXI ភាគ​ពាយ័ព្យ​ចិន ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​ថ្ងៃ​ទី​១០ សីហា វេលា​ម៉ោង​២៣​និង​៣៤​នាទី​ ក្នុង​ទីក្រុង ANKANG ពេល​រថយន្ត​បឺស​មួយ​គ្រឿង​ដឹក​មនុស្ស​៤៩​នាក់​បុក​ជញ្ជាំង​មួយ​នៅ​ច្រកចូល​ផ្លូវ​រូង​ក្រោម​ដី​លេខ​១ នៅ QINLING តាម​ផ្លូវថ្នល់​ប៉េ​កាំ​ង​-​គុន​មី​ញ ។ រថយន្ត​បឺស​នេះ​បើក​ឆ្ពោះទៅ​ទីក្រុង LUOYANG ខេត្ត​ភាគ​កណ្តាល​ហ៊ឺ​ណា​ន់ ចេញពី​ទីក្រុង CHENGDU ទី​ប្រជុំ​ជន​ខេត្ត​ស៊ី​ឈួ​ន ។ រថយន្ត​នេះ​ធ្វើ​អាជីវកម្ម ដោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន LUOYANG ហើយ​មាន​សមត្ថភាព​ដឹក​អ្នកដំណើរ​៥១​នាក់ ៕