ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​មាន​ចឹ​ង​ទៀត​! បញ្ចុះតម្លៃ​តាម​ទំហំ​សុដន់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​នៅ Hangzhou ប្រទេស​ចិន បាន​នាំ​មក​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​នារី​ៗ​ណា​ដែល​មាន​

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​នៅ Hangzhou ប្រទេស​ចិន បាន​នាំ​មក​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​នារី​ៗ​ណា​ដែល​មាន​ទំហំ​សុដន់​ធំ​។ ទំហំ​កាន់តែ​ធំ បញ្ចុះតម្លៃ​កាន់តែ​ច្រើន​។

ភោជនីយដ្ឋាន​ខាងលើ ដែល​មាន​យីហោ​ថា «Trendy Shrimp» បាន​សរសេរ​ស្លាក​បិទមុខ​ហាង​ថា សុដន់​ទំហំ​តូច​ទទួល​បានការ​បញ្ចុះ​ថ្លៃ​៥% រហូត​ដល់​ទំហំ​ធំ​ផុត​លេខ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ដល់​ទៅ​៦៥%​។ ទំហំ​សុដន់​នេះ មិន​រាប់​ចូល​សុដន់​របស់​បុរស​ទេ​។

កម្មវិធី​របស់​ភោជនីយដ្ឋាន​នេះ ទាក់ទាញ​ការ​រិះគន់​ពី​សំណាក់​មហាជន​ជា​ច្រើន​។ តែ​ទោះបីជា​មានការ​វិះ​គន់​យ៉ាងណា​ក៏​ដោយ ក៏​នាយក​ចាត់ការ​ទូទៅ​ក្នុង​ហាង​នេះ​ប្រាប់​ថា លោក​នឹង​មិន​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ ដោយសារ​តែ​ពាក្យ​រិះគន់​នោះ​ទេ ព្រោះថា តាំងពី​មាន​ប្រូ​ម៉ូ​សិន​នេះ​មក ហាង​របស់​លោក​កើន​ភ្ញៀវ​បាន​២០%​។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​បន្ថែម​ថា ភ្ញៀវ​ស្រី​ៗ​ក្មេង​ៗ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញ​ទំហំ​សុដន់​របស់​ពួក​គេ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​។ គ្មាន​រឿង​អ្វី​ដែល​ត្រូវ​បិទ​ប្រ​ម៉ូ​សិន​នេះ​ទេ​៕