ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ! បញ្ជូនឃាតករចិត្តសាហា.វ​ទៅ​តុលាការ​យោធា…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ឃាតករ​សម្លា.ប់​សង្សារ​នៅ​ក្នុងផ្ទះ​សំណាក់​សារី​ធំ ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បញ្ជូន​ទៅ​អយ្យការ​យោធា ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ឃាតករ​សម្លាប់​សង្សារ​នៅ​ក្នុងផ្ទះ​សំណាក់​សារី​ធំ ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បញ្ជូន​ទៅ​អយ្យការ​យោធា ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា​សន្ន នា​រសៀល​ថ្ងៃ​ទី​១១ សីហា នេះ ។ តោះ​! មើល​កាមេរ៉ា​ផ្ទះសំណាក់​«​សារី​ធំ​» មុន​ពេល​យោធា​បាញ់​នាង​សង្សារ​ចំ​ភ្នែក​ស្តាំ​ស្លាប់

ជនសង្ស័យ​ខាងលើ​ឈ្មោះ​អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ មក​ស្នាក់​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ រីឯ​នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅ​ក្រោយ​)​ ។

គួរ​រំលឹក​ថា ក្រោម​កិច្ចសហការ​គ្នា​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​២០៧​អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​០៨ សីហា របស់​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ ពី​បទ​មនុស្សឃាត ដោយ​បាញ់​សម្លាប់​សង្សារ​របស់​ខ្លួន​នៅផ្ទះ​សំណាក់ «​សារី​ធំ​» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ សីហា​ស្ថិត​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អតីត​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ មក​ស្នាក់​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ។ ​មានរឿងអី! ​ទើបយោធាបាញ់សម្លាប់​នាងសង្សារ ក្នុងផ្ទះសំណាក់ «សារីធំ»