ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌមានជ័យ ៖ បញ្ហា​គ្រឿងញៀ.ន​និង​ល្បឿ​ង​ស៊ីសង​គឺជា​ដើមចម​នៃ​ការ​បំផ្លិចបំផ្លាញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណ​អភិបាល​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បញ្ហា​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់​គឺជា​ដើមចម​តែ​មួយ​គត់​នៃ​ការ​បំ​ផ្លិច​បំផ្លាញ​ធនធានមនុស្ស​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​ឱ្យ​ធ្លាក់​ចុះ​ដុន​ដាម ។ ការ​ថ្លែង​របស់​លោក​អភិបាល​ធ្វើ​ឡើង​កំឡុង​ការ​ចុះ​រដ្ឋបាល​ត្រួត​ពិ​និ​ត្រ​ទីតាំង​ភូមិសាស្ត្រ​សំណង់​អនាធិបតេយ្យ​មិន​រៀបរយ​ក្បែរ​ទីលាន​ចាក់សម្រាម​ចាស់​ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​មា​ណ​ជ័យ រាជធានី​ភ្នំពេញ ។

លោក​បន្ថែម​ថា ខណ្ឌមានជ័យ គឺជា​ខណ្ឌ​មួយ​ដែល​បងប្អូន​ប្រជា​ទូទៅ​បាន​ស្គាល់​ហើយ​ថា ជា​ខណ្ឌ​មួយ​មាន​តំបន់​មិន​របៀបរៀបរយ និង​មាន​ភាព​អនាធិបតេយ្យ​ជា​ច្រើន​ដោយ​ការ​រស់នៅ​របស់​បងប្អូន ពលរដ្ឋ គឺ​មាន​លាយ​លំ​ជាមួយ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ​បើ​យើង​ក្រឡេក​ត្រឡប់​ស្រមៃ​កាលពី​ជាង​៥​ឆ្នាំ​មុន មុន​ពេល​ដែល​លោក​មិន​ទាន់​មក​ឡើង​ធ្វើ​ជា​ចៅហ្វាយខណ្ឌ ពិសេស​តំបន់​មួយ​ចំនួន​ដូច​ជា តំបន់​ភូមិ​ព្រែក​ទាល់​ខាងលើ​ជាដើម​ដែល​ជា​តំបន់​ស្មុគស្មាញ​បំផុត ។ 

លោក​អភិបាល​បាន​បញ្ជាក់​ថា គ្រឿងញៀន គឺជា​សារធាតុ​ម្យ៉ាងដែ​លអាច​ពង្វក់​អារម្មណ៍ និង​ស្មារតី របស់​មនុស្ស​ស្ទើរតែ​១០០​ភាគរយ​រហូត​មនុស្ស​មួយ​ចំនួន​ត្រូវ​រង​គ្រោះ​ស​សៃ​ប្រសាទ​ដោយសារ​វា​ផង​ដែរ ។ វា​ឱ្យធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ក្លាយទៅជា​មនុស្ស​២​ផ្សេង​គ្នា​ប្រសិនបើ​បុគ្គល​នោះ​ប្រើប្រាស់​វា​ហួស​កម្រិត ដូច​ជា​ក្លាយជា​មនុស្ស​ឆេវ​ឆៅ ចូល​ចិត្ត​ប្រើប្រាស់​ហិង្សា ខ្វះ​វិចារណៈញ្ញាណ ពិសេស​ខ្វះ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​ទាំងស្រុង​តែ​ម្តង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សង្គមមនុស្ស​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភ្លក់​ភ្លើង​ដោយសារ​វា ដូច្នេះ​ហើយ​សូម​បងប្អូន​និយាយ​ថា «​ទេ​» ចំពោះ​គ្រឿងញៀន ៕