ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​19​នាក់​លង់ទឹក​ស្លា.ប់

6 ឆ្នាំ មុន

អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM រាយការណ៍​ថា ជនអន្តោប្រវេសន៍​ជនជាតិ​អេ​ត្យូ​ពី និង​សូ​ម៉ា​លី​១៩​នាក់​ប្រហែលជា​លង់ទឹក​ស្លា.ប់​ក្នុង​ដែនទឹក​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ សីហា ពេល

យេ​ម៉ែ​ន ៖ អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM រាយការណ៍​ថា ជនអន្តោប្រវេសន៍​ជនជាតិ​អេ​ត្យូ​ពី និង​សូ​ម៉ា​លី​១៩​នាក់​ប្រហែលជា​លង់ទឹក​ស្លាប់​ក្នុង​ដែនទឹក​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ សីហា ពេល​មេខ្យល់​ម្នាក់​បង្ខំ​ឱ្យ​មនុស្ស​១៨០​នាក់​ជិះ​ក្នុង​នាវា​របស់​គេ លោត​ចូល​ក្នុង​សមុទ្រ ។

OIM នាគ្រា​ដំបូង​រៀបរាប់​ពី​តុល្យការ​អ្នក​ស្លាប់​ថា មាន​ដល់​៥៥​នាក់ ។ នោះ​ជា​ឧប្បត្តិហេតុ​ប្រភេទ​នេះ លើក​ទី​២ រាយការណ៍​ដោយ OIM រយៈពេល​តែ​២​ថ្ងៃ​ក្នុង​ដែនទឹក​នៃ ឆ្នេរសមុទ្រ​យេ​ម៉ែ​ន​ក្នុង​ខេត្ត SHABOUA ។ យុវជន​សូ​ម៉ា​លី និង​អេ​ត្យូ​ពីរ​ប្រមាណ​ជា​៥០​នាក់​បាន​លោត​ចូល​ក្នុង​ទឹកសមុទ្រ​កាលពី​ថ្ងៃ​ទី​៩ សីហា ពេល​មេខ្យល់​បង្ខំ​ឱ្យ​ពួក​អន្តោប្រវេសន៍​១២០​នាក់ ជិះ​ក្នុង​នាវា​របស់​គេ​លោត​ចូល​ទឹក ពេល​មក​ដល់​ក្បែរ​ច្រាំង​យេ​ម៉ែ​ន ។ សាកសព​មនុស្ស​២៩​នាក់​កាលពី​ថ្ងៃ​ទី​៩ មេ​សា នោះ​រសាត់​មក​ទើរ​មាត់ច្រាំង​សមុទ្រ ចំណែក​មនុស្ស​២៧​នាក់​អាច​ហែល​មក​ដល់​ច្រាំង ។

បើ​តាម OIM ថា ជនអន្តោប្រវេសន៍​ដល់​ទៅ​៨.១៨៣​នាក់ បាន​មក​ដល់​អេ​ស្ប៉ា​ញ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ជា​តួលេខ​មួយ​មានការ​កើនឡើង​ដល់​៣​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ ។

ទោះបី​អីុ​តា​លី​នៅ​តែ​ជា​ប្រទេស ដែល​ពួក​អន្តោប្រវេសន៍​មក​ដល់​ច្រើន​ជាងគេ​បំផុត​៩៦.៤០០​នាក់ ក្នុង​ឆ្នាំ​២០១៧ អេ​ស្ប៉ា​ញ​ឥឡូវ​ក៏​មាន​ពួក​អន្តោប្រវេសន៍​មក​ដល់​ច្រើន​ជិត​ប្រហាក់ប្រហែល​គ្នា​នឹង​ក្រិ​ក​មាន​១១.៧១៣​នាក់ នា​ឆ្នាំ​នេះ ។ លោក JOEL MILLMAN អ្នកនាំពាក្យ​របស់ OIM ថ្លែង​ថា អេ​ស្ប៉ា​ញ​អាច​មានការ​ហូរ​ចូល​នៃ​ពួក​អន្តោ​ប្រវេសន៍​​លើស​​ពី​​ក្រិ​ក​នា​ឆ្នាំ​នេះ ដែល​នោះ​នឹង​ជា​ការ​ផ្លាស់​ប្តូរ​ធំ​មួយ ៕