ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ប្រើប្រាស់​និង​ជួញដូរ​ម្ល៉េះ​របស់​ហ្នឹង !

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយ​វៀង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី

ខេត្តស្វាយរៀង ៖ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយ​វៀង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​ករណី​នៅ​កន្លែង​ផ្សេង​គ្នា​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​បាន​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នា​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​ធំ​តូច និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៣​ករណី ។ មន្ដ្រី​ដដែល​រូប​នោះ​បាន​បន្ដ​ទៀត​ថា ករណី​ទី​៣ ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ សីហា កម្លាំង​អាវុធហត្ថ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នៅ​ក្នុងភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ។ 

ទី​១-​ឈ្មោះ អ៊ុ សុភា ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ទី​២-​ឈ្មោះ គៀវ សាក់​កា​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ វ៉ែន ដា​វី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧ កញ្ចប់ (​ធំ​២​កញ្ចប់​តូច​៥​កញ្ចប់​) ទម្ងន់​១០៥.២៨​ក្រាម​, រថយន្ត​កា​មា​រី​ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ដៃ​២​គ្រឿង​, ប្រាក់​រៀល​ចំនួន​១៨.០០០​រៀល​, ប្រាក់​វៀតណាម​ចំនួន​១.៤០០.០០០​ដុ​ង​, ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​២៤០​ដុល្លារ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕