ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បង្ហាញ​រូបថត​សែ​ល​ហ្វី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​រូបថត​សែ​ល​ហ្វី​របស់​សម្តេច​និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែសីហា ឆ្នាំ​២០១៧​នេះ ក្នុង

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​រូបថត​សែ​ល​ហ្វី​របស់​សម្តេច​និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែសីហា ឆ្នាំ​២០១៧​នេះ ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​។​

​សម្តេច​បាន​សរសេរ​ថា​៖ «រូបថត Selfies រវាង​ខ្ញុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន ហ្សូ អា​បេ មិន​ទាន់​មាន​អ្នក​ណា​បានឃើញ​នៅឡើយ ព្រោះ​វា​ស្ថិត​ក្នុង​ទូរ​ស័​ព្វ​របស់ខ្ញុំ​ជាង​២​ឆ្នាំ​មក​ហើយ​។ រូបថត​នេះ​ថត​នៅ​យប់​មួយ​នា ខែមេសា ២០១៥ នៅ​ទីក្រុង​ហ្សា​កា​តា ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ នៃ​សន្និសីទ​ប្រជាជន​អាស៊ី អាហ្វ្រិក (​បាន់​ឌុ​ង​)​។ ក្រោយ​បញ្ចប់​​ពិធីជប់លៀង​រៀបចំ​ដោយ​ប្រ​ធា​ធិ​បតី​ឥណ្ឌូ​ណេ​ស៊ី ខ្ញុំ​និង​នាយក​រដ្ឋមន្ត្រី​អា​បេ​បាន​អង្គុយ​រង់ចាំ​រថយន្ត​ជាមួយ​គ្នា និង​ឆ្លៀត​ពិភាក្សា​ការងារ​ផង​ដែរ​។ ក្នុង​ពេល​រង់ចាំ​នោះ ខ្ញុំ​ក៏​ទាញ​ទូរស័ព្ទ​មក​Selfie ជាមួយ​អា​បេ ហើយ​រក្សា​ទុក​រហូត​ទើប​រក​ឃើញ​នា​ល្ងាច​ថ្ងៃ​ទី​១០ សីហា ២០១៧ ក្រោយ​ពេល​ទស្សន​​​កិច្ច​នៅ​ជប៉ុន​»។​

សម្តេច​បាន​បន្ត​ទៀត​ថា​៖ «​មិត្តភាព​ដែល​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី​អា​បេ​រួម​គ្នា​កសាង​អោយទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា​-​ជប៉ុន មាន​មួយ​ផ្នែក​ចេញ​មក​ពី​មិត្តភាព ការ​គោរព​​រាប់អាន​គ្នា​ដោយ​មិន​ប្រកាន់​ប្រទេស​មាន ប្រទេស​ក្រ ប្រទេស​ធំ ប្រទេស​តូច​ផង​ដែរ​។ នៅ​ទីក្រុង​តូ​ក្យូ នាយក​រដ្ឋមន្ត្រី​អា​បេ បាន​រៀបចំ​ខួបកំណើត​អោយ​ខ្ញុំ​ដែល​រឿង​នេះ​កាន់តែ​បង្ហាញ​នូវ​ការ​ស្រឡាញ់​រាប់អាន​គ្នា ដែល​នាយក​រដ្ឋមន្ត្រី​អា​បេ​បាន​ផ្តល់​ដល់​រូប​ខ្ញុំ​។ ពេល​រូបថត​នេះ​បង្ហោះ​ចេញ​ទៅ​សុំ​មេត្តា​កុំ​សើច​ព្រោះ​ខ្ញុំ​មិន​ពូកែ​ថតរូប​ទេ​៕