ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​អស់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ទាំង​ព្រឹក​ក្រោយ​ពី​…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្រោម​ដើម​ធ្នង់​ក្បែរ​របង​វត្ត អូរ​បេង

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ធ្នង់​ក្បែរ​របង​វត្ត អូរ​បេង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយ​សង្ស័យ​ផឹកស្រា​ស្រវឹង​អត់​ហូប​បាយ​ជា​ច្រើន​ថ្ងៃ​រួច​ដើរ​ចុះ​ដើរ​ឡើង​បណ្តាល​ឱ្យ​កើត​ខ្យល់គ​ដួល​ស្លាប់​ម្នាក់ឯង​តែ​ម្តង ។ មុន​ដំបូង​គេ​នឹក​ស្មានថា មាន​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​លុះ​បន្ទាប់​ពី​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​រួច​ទើប​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ។ ហេតុការណ៍​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ស្ត្រី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ស្ថិត​នៅ​ក្បែរ​របង​វត្ត​អូរ​បេង ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ដើរ​នៅ​ក្បែរ​របង​វត្ត​អូ​រវេ​ង​ស្រាប់តែ​ឃើ ញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ទីនោះ​ហើយ​ក៏​នាំ​គ្នា​ទៅ​ហៅ​ជា​ច្រើន​ដង​ដើម្បី​ឱ្យ​ងើប លុះ​ក្រោយមក​មិនឃើញ​មាន​សកម្មភាព​អ្វី​ទាល់តែ​សោះ ទើប​ដឹង​ថា មាន​ករណី​មនុស្ស​ស្លាប់​រួច​ក៏​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​នៅ​ចំណុច​ក្រោម​ដើម​ធ្នង់​ជិត​វិ​ហ៊ា​វត្ត​បេង  ។ ប្រភព​បន្ត​ទៀត​ថា ប្រវត្តិ និង​សកម្មភាព​របស់​ស្ត្រី​រង​គ្រោះ​ធ្លាប់​ដើរ​ផឹកស្រា​ទាំង​ថ្ងៃ ទាំង​យប់ ដោយ​គ្មាន​គោលដៅ​នោះ​ទេ ។

ប្រភព​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ឆែម រ៉ាត់ ភេទ​ស្រី  អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​តាម​ការ​សាកសួរ​ជុំវិញ​រឿងហេតុ​ខាងលើ​ស្ត្រី​រង​គ្រោះជា​មនុស្ស​ដែល​តែងតែ​ផឹកស្រា​ជា​ប្រចាំ ៕