កីឡាករ​ជើង​ខ្លាំង​កម្ពុជា​3​រូប​ត្រៀម​ស្វាគមន៍​កីឡាករ​ឆ្លង​ដែន


រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN​រៀង​រាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍​បាន​វិល​មក​ជួប​ទស្ស​និក​ជន​សា​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃអាទិត្យ​ទី​១៣ សីហា ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​៣​រូប​និង​ថៃ​៣​រូប​ប៉ះ​គ្នា ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ន​ន់ ជំនិត មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា សុ​រៈ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ទោះបី​គេ​មិនដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា គេ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ​។

ចំណែក​ន​ន់ ជំនិត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ ប៉ុន្តែ​ដោយសារ​តែ​បាត់​មុខ​យូរ​ពីលើ​សង្វៀន​ទើប​គេ​មិនដឹង​ថា​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ខ្លាំង​ដូច​មុន​ទៀត​ឬ​ក៏​អត់​នោះ​ទេ ។ កីឡាករ​រូប​នេះ​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជួប​ប្រកួត​ជាមួយ​គេ កម្រ​គេច​ផុត​ពី​សន្លប់​ណាស់ ។ ចាំ​មើល​ពេល​ជួប​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​លើក​នេះ​នឹង​ចេញ​លទ្ធផល​យ៉ាងណា ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចេ​ន សឹក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​និង​ធ្លាប់​មាន​វត្ត​មាននៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ប៉ុន្តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ ឡុ​ង សំណាង ដែល​គេ​ចាត់ទុកជា​ខ្លា​កំណាច​នៅ​លើ​សង្វៀន​នោះ​ទេ ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​លើក​នេះ ពិបាក​វាយតម្លៃ​លទ្ធផល​ទុក​មុន​ណាស់ ទើប​អ្នក​រៀបចំ​កម្មវិធី​ទ​ទួ​ច​ឱ្យ​ទស្សនិកជន​រង់ចាំ​មើល​ការ​ប្រកួត​ជាក់​ស្ដែង​នៅ​លើ​សង្វៀន​ទាំងអស់​គ្នា​។

គូ​អន្តរជាតិ​ទី​៣​ដែល​គូ​បើក​ឆាក​កីឡាករ​កូន​ក្មេង​យ៉ា​ន់ មុន្នី​សុធី​ម មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជា​មួ​កីឡាករ​កូន​ក្មេង​ថៃ​ឈ្មោះ​សាយ លុម ក្នុង​ប្រភេទ​ទម្ងន់​២៧​កី​ឡូ​ក្រាម និង​គូ​មិត្តភាព​បិទ​គូទ​ចុង​ក្រោយ​តម្រូវ​ទៅ​លើ​កីឡាករ ថៃ រ​ដ្ឋា មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ៕

កីឡាជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ