ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ទីតាំងស្តុកសាំង​LHR ទាំងកណ្តាលថ្ងៃ​​ផ្អើល​ក្រុង​​​បាត់ដំបង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​កំពុង​ត្របាក់​នៅ​ក្នុង​ទីតាំង​ស្តុក​សាំង​ក្នុង​ស្ថានីយ​ប្រេងសាំង LHR​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​៦ ភូមិ​វត្ត​.​គ សង្កាត់​វត​.​គ ក្រុង​បាត់ដំបង កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​កំពុង​ត្របាក់​នៅ​ក្នុង​ទីតាំង​ស្តុក​សាំង​ក្នុង​ស្ថានីយ​ប្រេងសាំង LHR​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​៦ ភូមិ​វត្ត​.​គ សង្កាត់​វត​.​គ ក្រុង​បាត់ដំបង កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ សីហា នេះ ដោយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​នោះ​បុគ្គលិក​ស្ថានីយ​ម្នាក់​ត្រូវ​បាន​រង​របួស​រហូត​សន្លប់ បន្ទាប់​ពី​គាត់​ភ័យ​រត់​ចូល​កន្លែង​ឆេះ​នោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ថន នី​ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មេការ​គ្រប់គ្រង​ស្ថា​នី​ប្រេង LHR ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ទោះបីជា​យ៉ាងណា ភ្លាម​ៗ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ចុះ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។ ដោយ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​មាន​អ្វីខ្លះ​នោះ​ទេ តែ​ឃើញ​ភ្លើង​បាន​ឆេះ​ចេញ​ដំបូល​មុនគេ ។ ចំពោះ​មូលហេតុ​វិញ កំពុង​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ព្រោះ​គេ​បានឮ​សំឡេង​ផ្ទុះ​ខ្លាំង​ហើយ​ក៏​មាន​អណ្តាតភ្លើង​ឆេះ​រាលដាល​តែ​ម្តង ក្នុង​នោះ​ប៊ី​សាំង​ចំណុះ​៣០​លី​ត្រ​ត្រូវ​ឆេះ​អស់​ជា​ច្រើន ។ បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​ទាំង​ពលរដ្ឋ​កំពុង​នាំ​គ្នា​ជួយ​ទប់ស្កាត់ ដើម្បី​កុំឱ្យឆេះ​រីក​រាល​ដាល ។