ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​​មាន​ចឹង​ទៀត​! ​ឆបោកថ្មី​​តាម​ហ្វេសប៊ុក​ដោយ​ច្របាច់​សុដន់​ម្តង​ត្រូវ…

6 ឆ្នាំ មុន

ប៉ូលិស​នៅ​ក្រុង​ដា​ណា​ង​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​ពី​បទ​បង្ហាញ​រូបភាព​បំភាន់​ភ្នែក​មួយ​តាម​ហ្វេ​ស​ប៊ុ​ក និង​ពិន័យ​ជា​ប្រាក់​៥​លាន​ដុ​ង ឬ​ប្រហែល​

ប៉ូលិស​នៅ​ក្រុង​ដា​ណា​ង​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​ពី​បទ​បង្ហាញ​រូបភាព​បំភាន់​ភ្នែក​មួយ​តាម​ហ្វេ​ស​ប៊ុ​ក និង​ពិន័យ​ជា​ប្រាក់​៥​លាន​ដុ​ង ឬ​ប្រហែល​២២០​ដុល្លារ​ពី​បទ​បង្ករឿង​ចលាចល​ដល់​ពលរដ្ឋ​វៀតណាម​នៅ​ក្នុង​ប្រទេស ។

សារព័ត៌មាន​ក្នុងស្រុក​មួយ​ផ្សាយ​ថា លោក​ Ho Thanh Hung​ អធិការរង​ផ្នែក​សន្តិសុខ​សាធារណៈ​នៅ​ក្រុង​ដា​ណា​ង បាន​ដំណើរការ​រឿង​ក្តី​របស់​លោក​ង្វៀ​ន គី​ម​អា​ញ នៅ​ខេត្ត ​Nghe An​ ពី​បទ​បង្ហាញ​រូបភាព​ចាប់​សុដន់​នារី​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ប្រាប់​មហាជន​ថា​ ជា​រឿង​ពិត ។

រូបភាព​នោះ​បាន​បង្ហាញ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កដោយ​រៀបរាប់​ថា ​«​ពិធីបុណ្យ​មួយ​បាន​រៀបចំ​ឡើងជា​សាធារណៈ​នៅ​ក្រុង​ដា​ណា​ង ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១៥ ដល់​៣១ កក្កដា ចំណូល​ដែល​រកបាន​យក​ទៅ​បរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៌​។ ចាប់​ច្របាច់​សុដន់​ម្តង​បង់​៥០.០០០​ដុ​ង ឬ​ប្រហែល​២​ដុល្លារ និង​មាន​នារី​អាយុ​ពី​១៦​ដល់​២២​ឆ្នាំ​ជា​ច្រើន​នាក់​ចូលរួម​ក្នុង​ពិធី​សប្បុរសធម៌​លើក​នេះ​» ។

ប៉ូលិស​បញ្ជាក់​ថា​ រឿងហេតុ​នោះ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ។ លោក​ង្វៀ​ន គី​ម​អា​ញ បញ្ជាក់​ថា​ គេ​ធ្វើ​បែប​នេះ​ព្រោះ​ចង់​បង្កើន​ប្រជាប្រិយភាព​ហ្វេ​ស​ប៊ុ​ករប​ស់គេ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​លើ​ទំនៀមទម្លាប់ និង​ការ​ខាតបង់​ផ្សេង​ទៀត រួម​ទាំង​បំពាន​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​ផ្នែក​អេ​ឡិច​ត្រូ​និក​ផង​ដែរ ។

បន្ទាប់​ពី​ឃើញ​ការ​ផ្សាយ​នោះ​លើ​ហ្វេ​ស​ប៊ុ​ក​ប៉ូលិស​បាន​ស៊ើប​អង្កេត និង​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ដោយ​បុរស​នោះ​ជា​ម្ចាស់​ហាង​លក់ និង​ជួសជុល​កុំព្យូទ័រ ។

កន្លង​មក​ក្រុង​ដា​ណា​ង មាន​ករណី​ការ​ផ្សាយ​មិន​ត្រឹមត្រូវ​ទាក់ទាញ​ប្រជាប្រិយភាព​ដល់​ហាង​របស់​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ករណី ហើយ​ត្រូវ​ប៉ូលិស​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕