អតីតតារាចម្រៀង សន សុម៉ាឡែន ក្លាយជាជំទាវមាន…
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងបែបមនោសញ្ចេតនាអ្នកនាងសន សុម៉ាឡែន បាត់មុខពីពិភពសិល្បៈច្រើនឆ្នាំមកហើយ ។ ទោះជាយ៉ាងណាក្តីក្នុងនាមជាជំទាវ តែងតែចូលរួមសកម្មភាព
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងបែបមនោសញ្ចេតនាអ្នកនាងសន សុម៉ាឡែន បាត់មុខពីពិភពសិល្បៈច្រើនឆ្នាំមកហើយ ។ ទោះជាយ៉ាងណាក្តីក្នុងនាមជាជំទាវ តែងតែចូលរួមសកម្មភាព
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងបែបមនោសញ្ចេតនាអ្នកនាងសន សុម៉ាឡែន បាត់មុខពីពិភពសិល្បៈច្រើនឆ្នាំមកហើយ ។ ទោះជាយ៉ាងណាក្តីក្នុងនាមជាជំទាវ តែងតែចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គមជាមួយសិល្បករមួយចំនួន ។
កាលពីយប់ថ្ងៃទី៨ សីហា ឆ្នាំ២០១៧អ្នកនាងសន សុម៉ាឡែន បានរៀបចំធ្វើពិធីខួបកំណើតផ្ទាល់ខ្លួនគម្រប់៣៩ឆ្នាំ នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរាជធានីភ្នំពេញ ។ មានមិត្តរួមអាជីពចាស់ថ្មី និងភ្ញៀវកិត្តិយសច្រើនចូលរួម ។
អ្នកនាងសន សុម៉ាឡែន ក្រោយក្លាយជាលោកជំទាវមកតែងតែជួយដល់សិល្បករជើងចាស់ ព្រមទាំងចែកអំណោយដល់លោកតាលោកយាយតាមភូមិស្រុក ខេត្តមួយចំនួន ។ ទឹកចិត្តសប្បុរសធម៌នេះហើយធ្វើឱ្យសិល្បកររលកក្រោយសរសើរអ្នកនាងសន សុម៉ាឡែន ។
អ្នកនាងសន សុម៉ាឡែន មានឈ្មោះបោះសំឡេងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣តាមរយៈកម្មវិធីសិល្បៈដែលមានលោកហ្វៃ សំអាង ជាអ្នកដឹកនាំកម្មវិធីដោយនាងតែងតែឡើងច្រៀងក្នុងកម្មវិធី «ពិភពតន្ត្រី» និងកម្មវិធី «វាសនាចៃដន្យ» ៕
ចែករំលែកព័តមាននេះ