ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​រថយន្តបុក​រះ​គ្មាន​ត្រា​ប្រណី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ពណ៌​ស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ពណ៌​ស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ឆ្លងផ្លូវ​ទៅ​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសស្រាល​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើករ​ត់ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត​រង​របួសស្រាល​នៅ​តែ​បន្ត​បើក​រត់គេច​ខ្លួន​ត្រូវ​ប្រជាពលរដ្ឋ​នឹង​សមត្ថកិច្ច​ឃាត់​បាន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ សីហា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​ជិត​នឹង​មជ្ឈមណ្ឌល​Rock ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AE-៧៨៩០ បើក​តាម​បណ្តោយ​ផ្លូវ​៤៦៦​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មិន​បាន​បន្ថយល្បឿន​នោះ​ទេ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AT-២៩៤៩ ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​សំណាងល្អ​ជន​រង​គ្រោះ​មាន​មួក​សុវត្ថិភាព​រង​របួសស្រាល ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​ទៅ​ដល់​មុខ​ម​ជ្ឃ​មណ្ឌល Rock បាន​បើក​កៀរ​ម៉ូតូ​២​គ្រឿង​ទៀត​ដួល​រង​របួសស្រាល​ហើយ​រថយន្ត​បង្ក​បន្ត​បើក​រត់គេច​ខ្លួន​ទៅ​ដល់​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​សុ​វ​ណ្ណា​វី ត្រូវ​ប្រជាពលរដ្ឋ និង​កម្លាំង​អន្តរាគមន៍​ជួយ​ដេញ​តាម​ចាប់​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​រថយន្ត​បែក​កញ្ចក់​រថយន្ត និង​ហើប​កាង​ក្រោយ ព្រមទាំង​ប៉ុនប៉ង​វាយ​អ្នក​បើករថយន្ត​បង្ក​ទៀត តែ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​វាយ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​រួម និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕