នៅមិននៅជិះម៉ូតូកាន់ដាវសំញ៉ែងតាមផ្លូវសាធារណៈ…
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគបាលទំនប់ទឹកឃាត់ខ្លួនយកទៅសាកសួរ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគបាលទំនប់ទឹកឃាត់ខ្លួនយកទៅសាកសួរ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគបាលទំនប់ទឹកឃាត់ខ្លួនយកទៅសាកសួរបន្ទាប់ពីជនសង្ស័យជិះម៉ូតូមានលាក់ទុកដាវ កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា នៅផ្លូវ១៨១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យទី១មានឈ្មោះ អ៊ុក ស៊ីថា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ កាក់ វ៉ាន់ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតដាវកែឆ្នៃមួយដើម និងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CW-៦៧០៨ ។
តាមសម្តីលោកនាយប៉ុស្តិ៍ទំនប់ទឹកបានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈនោះក៏បានប្រទះឃើញបុរសបីនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ តាមផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើងហើយពេលនោះដែលជនសង្ស័យទាំងនោះមិនដឹងជាយ៉ាងម៉េចនោះទេ បានលើកដាវសំញ៉ែងពេញផ្លូវ ឃើញដូចនេះកម្លាំងបានដេញតាមដើម្បីឃាត់ខ្លួនរហូតដល់ផ្លូវ១៨១ទុលមុខនឹងផ្ទះអាន់ឆ័រជនសង្ស័យបានបោះដាវចោលទៅលើដី រួចហើយបានបន្ថែមល្បឿនម៉ូតូបំរុងរត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ។ នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ដាវទាំងនេះគឺពួកគេទុកសំរាប់ការពារខ្លួននោះទេ ហើយពួកគេគ្មានបំណងអ្វីក្រៅពីនេះនោះទេ ។ ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចជនសង្ស័យព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ