ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញដីកានាំខ្លួន​មន្ត្រី​ CNRPម្នាក់… ជុំវិញករណី​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោកម៉​ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿងដែល​តាម​ការ​ចោទប្រកាន់​គឺ​ពី​

រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោកម៉​ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿងដែល​តាម​ការ​ចោទប្រកាន់​គឺ​ពី​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» លើ​យុវជន​ម្នាក់​នៅ​ខណ្ឌមានជ័យ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ ក្នុង​​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​។

រឿងរ៉ាវ​ខាងលើ​នេះ ធ្លាប់​ត្រូវ​បាន​ដោះស្រាយ​គ្នា​នៅ គ​.​ជ​.​ប ដែរ តែមិន​បាន​ឯកភាព​គ្នា​ទេ ទើប​មានការ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលា​ការ ។ លោក ម៉​ន ផល្លា មាន​ទីលំនៅ​ផ្ទះ​លេខ ៣Eo ផ្លូវ​លេខ​១៥C ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧​កន្លង​ទៅ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១០​នាក់​ព្រួត​វាយ ដោយ​គ្រាន់តែ​បើក​ម៉ូតូ​ឆ្លងកាត់​ក្បួន​ដង្ហែ​របស់​គណបក្ស​នេះ បណ្តាល​ឱ្យ​ជាំ​ហើម​ភ្នែក​ខាងឆ្វេង ក្បាល និង​ខ្លួន​ប្រាណ​​ជា​ច្រើន​កន្លែង ។

ក្រោយមក នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៧ យុវជន​រូប​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ពី​ករណី​ដែល​បាន​វាយ​ទាត់​ធាត់​លើ​រូបគេ ។ ភ្លាម​ៗ​នេះ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក ម៉​នផល្លា បាន​ទេ ដែល​បាន​បដិសេធ​ការ​កោះហៅ​របស់តុលាការ​កន្លង​មកនេះ ៕​