ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន​ស្កូ​ប​ពី​ព្រលះ XR ពេញទំហឹង​ស្លា.ប់​នៅ​នឹង​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បត់​ឆ្លង​ទទឹង​ផ្លូវ​មិន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បត់​ឆ្លង​ទទឹង​ផ្លូវ​មិន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ សីហា តាម​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ  សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ សាំង សេង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​សាច់​គោ ស្នាក់​នៅ​ភូមិ​ព្រែក​តា​ពៅ ឃុំ​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​XR​ធន់​តូច ពណ៌​ស អត់​មាន​ស្លាក​លេខ ។ ចំណែក​អ្នក​របួស​មានឈ្មោះ ឌឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ព្រូឡាន ស្នាក់​នៅ​ភូមិ​ព្រែក​ហូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រង​របួសធ្ងន់ និង​ម្នាក់​ទៀត​មានឈ្មោះ ម៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ព្រូឡាន ស្នាក់​នៅ​ភូមិ​ព្រែក​ហូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ១K-៣០២៤ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​XR ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងកាត់​ទទឹង​ផ្លូវ​ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​មាន​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​ល្បឿន ព្រមទាំង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​កំពុង​បត់​ឆ្លង​ទទឹង​ផ្លូវ​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្កូ​ប​ពី​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ទាង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ។ 

ដោយឡែក​ខាង​ម៉ូតូ​ដែល​ជិះ​ម្នាក់ឯង​វិញ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង រថយន្ត​សង្គ្រោះ​មិន​បាន​ដឹក​យក​ទៅ​ព្យាបាល​ទេ តែ​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​មិន​អស់ចិត្ត​ថា ជន​រង​គ្រោះ​ស្លាប់ ទោះបីជា​សមត្ថកិច្ច​បាន​ប្រាប់​យ៉ាងណា​ក៏​នៅ​តែ​មិន​អស់ចិត្ត​ហើយ​បាន​ព្យាយាម​លើកសព​ជន​រង​គ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ទើប​ក្រុម​គ្រួសារ​អស់ចិត្ត ។ ក្រោយ​​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕