ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ Neymar តារា​ឆ្នើម Bacelona ខំ​ជះ​លុយ​ដល់​ទៅ​2​លើក​ទិញ​យក Coutinho

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Liverpool

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Liverpool ប្រកែក​ជា​លើក​ទី​២​ថា កីឡាករ​ជើង​ខ្លាំង​របស់​ខ្លួន Philippe Coutinho មិនមែន​សម្រាប់​លក់​ទេ ។

ការ​ប្រកាស​ជា​លើក​ទី​២​នេះ ធ្វើ​ឡើង​បន្ទាប់​ពី Barcelona ជះ​លុយ​១១៨​លាន​ដុល្លារ​ទិញ​យក​Coutinho ។ ក្លឹ​ប Liverpool បាន​ប្រកែក​ភ្លាម​ៗ បន្ទាប់​ពី Barcelona ដេញថ្លៃ​១០០​លាន​ដុល្លារ បូក​ជាមួយនឹង​ប្រាក់​បន្ថែម​១៨​លាន​ដុល្លារ ។

កាលពី​ខែ​មុន Barcelona បាន​ឲ្យ​ដេញថ្លៃ Coutinho ដល់​ទៅ​៩៤​លាន​ដុល្លារ ហើយ​ក៏​ត្រូវ​បាន Liverpool ប្រកែក​មិន​ព្រម​ដែរ ។ មូលហេតុ​ដែល Liverpool មិន​ព្រម​គឺ​មក​ពី Coutinho គឺជា​ជើង​ខ្លាំង​នៅ​ក្នុង​ក្លឹ​ប​ដែល​មិន​អាច​ឲ្យ​ទៅ​ជំនួស Neymar នៅ​ក្លឹ​ប Barcelona បាន ៕