ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងមិនព្រម… ព្រោះ​តែ​មករដូវ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​វាយ​ធ្វើ​បាន​រាង​កាយ​ប្រពន្ធ​របស់​ខ្លួន បន្ទាប់​ពី​នាង​ប្រកែក​មិន​ព្រម​រួម​ភេទ​ជាមួយ​ ។ ហេតុផល​ដែល​នាង​ប្រកែក គឺ​មក​ពី​នាង​មក​រដូវ ហើយ​ពិបាក​ក្នុង​ការ​រួម​ភេទ​ ។

ប្តី​ប្រពន្ធ​ខាងលើ បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​១៩​ឆ្នាំ​ហើយ ហើយ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ខាង​ប្រុស​វាយ​ធ្វើ​បាប​ខាង​ស្រី​ដូចនេះ​ ។ កាលពី​ពេល​កន្លង​មក បុរស​ជា​ប្តី​បាន​វាយ​ធ្វើបាប​រាង​កាយ​នាង​រហូត​ទាល់តែ​ជាំ​ពេញ​ខ្លួន​និង​ហើម​មុខ​ពោរ។

យោង​តាម​ការ​រាយការណ៍ថា បុរស​ជា​ប្តី​មានអាយុ​៤៩​ឆ្នាំ​រូប​នេះ ដែល​គេ​ដឹង​ថា ​ជា​ជាងមាស បាន​បង្ខំ​ប្រពន្ធ​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ និង​វាយ​ធ្វើបាប​នាង​ រហូត​រាល់ពេល​នាង​ប្រកែក​មិន​រួម​ភេទ​ ។ ពួក​គេ​ទាំង​ពីរ​នាក់​ធ្លាប់​បាន​លែងលះ​គ្នា​២​ដង​​មក​ហើយ​។ តែ​ការ​រៀប​ការ​វិញ រហូត​ដល់​ទៅ​៣​ដង ​។ គេ​នៅ​មិនដឹងទៀត​​ថា ហេតុ​អ្វី​បានជា​ខាង​ស្រី​ ព្រម​មក​យក​ខាង​ប្រុស​វិញ​សោះ​ ។

បុរស​ចិត្ត​ល្មោភកាម​ខាងលើ ត្រូវ​បាន​ប៉ូ​លិស​​ចាប់ខ្លួន ​ហើយ​សម្រេច​ក្តី​ថា ​នឹង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ ។