ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខ​ល​រក​ប្ដី​ច្រើន​ដង​មិន​លើក គាស់​បន្ទប់​មើល​ស្រាប់តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​ផ្ទះសំណាក់​ម្មា​ក់បាន​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​ផ្ទះសំណាក់​ម្មា​ក់បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧​នែះ នៅ​ក្នុង​បន្ទប់​លេខ​៧ ផ្ទះ​ជួល​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​ដែល​ជា​ជន​រង​គ្រោះ​រូប​នោះ ឈ្មោះ ឆេ​ង ណា​ល់ អាយុ​៣៤​ឆ្នាំ ជា​មេការ​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ប្រពន្ធ​ឈ្មោះ អ៊ី សា​មុន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៩ ខែសីហា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ធ្វើការ​វេន​យប់ ចំណែក​បុរស​នោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​អ្នក​ដេក​ជាមួយ​ឡើយ ហើយ​មិន​មាន​នរណា​បានដឹង​ថា​គាត់​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ​។ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ប្រពន្ធ​បាន​ខ​ល​រក​ប្ដី​តាម​ទម្លាប់​ដូច​រាល់ដង​ស្រាប់តែ​ខ​ល​មិន​លើក​ទាល់តែ​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ក្រោយ​ពេល​ចេញពី​ធ្វើការ​នាង​បាន​ប្រញាប់ប្រញាល់​ត្រលប់​ទៅ​កាន់​បន្ទប់​ជួល និង​បាន​ស្រែកហៅ​ប្ដី​ផង​ព្រមទាំង​គោះ​ទ្វារ​ផង ប៉ុន្តែ​មិន​បានឮ​មាត់​ប្ដី​ឆ្លើយ និង​បើកទ្វារ​ឲ្យ​ឡើយ ទើប​នាង​ឲ្យ​អ្នក​ជិតខាង​ជួយ​គាស់​ទ្វារ​មើល ឃើញ​ប្ដី​ស្លាប់​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​នាង​ជា​ប្រពន្ធ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ស្ទើរ​គាំងបេះដូង​ស្លាប់​តាម​ប្ដី​ទៅ​ហើយ និង​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចុះ​ទៅ​កាន់​ទីនោះ ធ្វើការ​ពិនិត្យ​ជាក់ស្ដែង និង​ធ្វើ​របាយការណ៍ និង​ធ្វើ​កំណត់ហេតុ​ជាក់ស្ដែង ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង បន្ទាប់​មក​នគរបាល​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរ​នៅ​ស្រុក​កំណើត​៕