ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរ​គាស់​បន្ទប់​ជួល​ម្នាក់ ត្រូវ​ពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​មានការ​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរ គាស់​បន្ទប់​ដែល​កម្មករ កម្មការិនី

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​មានការ​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរ  គាស់​បន្ទប់​ដែល​កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ជួល​ស្នាក់​នៅ ប៉ុន្តែ​ខណៈនោះ​នៅ​មិន​ទាន់​យក​បាន​អ្វី​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​ចាប់​បាន​ពួក​គាត់​នាំ​គ្នា​វាយ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន និង​ទ្រម​ខ្លួន​ទើប​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ នាំ​យក​ទៅ​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​កាត់ដេរ QMI ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ឌី បឿ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​សង្ស័យ​រូប​នោះ​បាន​ដើរ​ចូល​ម្ដុំ​ផ្ទះ​ជួល​ខាងលើ ក្នុង​បំណង​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​ដែល​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ក្នុង​ពេល​នោះ​ម្ចាស់​បន្ទប់​មិន​បា​នៅឡើយ ព្រោះ​ជាប់រវល់​ទៅ​ធ្វើការ​បាត់​អស់​។

ដោយ​មានការ​សង្ស័យ ព្រោះ​មិន​ដែល​ធ្លាប់​ឃើញ និង​មិនមែន​ជា​មនុស្ស​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​ទីនោះ​ផង ហើយ​ម្យ៉ាងទៀត​កន្លង​មក​ធ្លាប់​មាន​ករណី​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់​ផង​នោះ ប្រជាពលរដ្ឋ​ក៏​បាន​តាម​ឃ្លាំមើល ពេល​នោះ​ជនសង្ស័យ​បាន​ឡើង​ទៅ​លើ​ជាន់​ទី​១ និង​បាន​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​បន្ទប់ តែ​មិន​ទាន់​បាន​លួច​យក​បាន​អ្វី​នៅឡើយ​ទេ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​បាន រួច​បាន​ព្រួត​គ្នា​វាយ​ម្នាក់​១​ដៃ​១​ជើង​រហូត​បែកក្បាល​ហូរ​ឈាម​ស្រោច​មុខ បន្ទាប់​មក​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​៕