ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​ឆ្លាម​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួសធ្ងន់​៤​នាក់ បាក់ជើង​២​នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កាម​រី​ឆ្លាម​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួសធ្ងន់​៤​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែសីហា

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កាម​រី​ឆ្លាម​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួសធ្ងន់​៤​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​គោក​ខ្វាវ ស្ថិត​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​៤​នាក់ ដែល​រង​របួស​ដោយ​រថយន្ត​បុក​មាន​១.​ឈ្មោះ ឆៃ ជី​វ៉ៃ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ២.​ឈ្មោះ ញឹ​ប ច​ន្ទ្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ ថា រ៉េ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជន​រង​គ្រោះ​រស់នៅ​ភូមិ​.​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​កាម​រី​ឆ្លាម​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 2A.2545 អ្នកបើកបរ​ឈ្មោះ មិត្ត ដា​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ បាន​បើកបរ​ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ស៊េរី​ចាស់​ជិះ​គ្នា​៤​នាក់ បណ្តាល​របួសធ្ងន់​បាក់ជើង​២​នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ហើយ​រថយន្ត និង​អ្នកបើកបរ​ត្រូវ​បាន​អ្នកស្រុក​ចាប់​បាន​ភ្លាម​ៗ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា 0​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បណ្តាល​មក​ពី អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើកបរ​ពេល​យប់​ទើប​បណ្តាល​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​របួសធ្ងន់​៤​នាក់​បាក់ជើង​២​នាក់​។ ហើយ​រថយន្ត​ដែល​បង្ក​និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ថ្មពួក​ចាត់ការ​តាម​ច្បាប់​៕