ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​កូន​តូច​ចូល​គេង​ក្នុង​ផ្នូរ ព្រោះលែង​មាន​វិធី

6 ឆ្នាំ មុន

ឪពុក​កម្សត់​ម្នាក់​ដេ​លម​ក​ពី​តំបន់​ជនបទ​ក្នុង​ប្រទេស​ចិន​បាន​ជីក​ផ្នូរ​មួយ​សម្រាប់​កូនស្រី​ដែល​ឈឺ​ធ្ងន់​របស់​ខ្លួន ដើម្បី​ឲ្យ​ក្មេង​តូច​នេះ​ត្រៀមខ្លួន​សម្រាប់​មរណភាព​របស់​នាង​។

លោក Zhang Liyong ដែល​ជា​

ចិន ៖ ឪពុក​កម្សត់​ម្នាក់​ដេ​លម​ក​ពី​តំបន់​ជនបទ​ក្នុង​ប្រទេស​ចិន​បាន​ជីក​ផ្នូរ​មួយ​សម្រាប់​កូនស្រី​ដែល​ឈឺ​ធ្ងន់​របស់​ខ្លួន ដើម្បី​ឲ្យ​ក្មេង​តូច​នេះ​ត្រៀមខ្លួន​សម្រាប់​មរណភាព​របស់​នាង​។

លោក Zhang Liyong ដែល​ជា​កសិករ​ម្នាក់​មក​ពី​ខេត្ត Sichuan ប្រទេស​ចិន បាន​ចំណាយ​រាល់​ប្រាក់​សន្សំ​របស់​លោក​ក្នុង​ការ​ព្យាបាល​កូន​តូច​របស់​លោក​ដែល​បាន​កើតមក​នាំ​យក​ជាមួយ​នូវ​ជំងឺ Blood disorder តាំងពី​កំណើត​។

​ឪពុក​កម្សត់​ម្នាក់​នេះ​បាន​និយាយ​ថា «​លោក​បាន​នាំ​កូនស្រី​អាយុ​២​ឆ្នាំ​របស់​លោក​មក​លេង និង​គេង​ក្នុង​ផ្នូរ​របស់​នាង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​នាង​ទម្លាប់​នឹង​កន្លែង​នាង​គេង​នា​ពេល​អនាគត​។

​វី​ដេ​អូ​មួយ​ដែល​បាន​បង្ហោះ​ដោយ Pear Video បាន​បង្ហាញ​ពី​រឿងរ៉ាវ​ដ៏​ក្តុកក្តួល​ដែល​បាន​កើតឡើង​ក្នុង​ក្រុង Neijiang ដែល​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ចិន​។

​ក្នុង​វី​ដេ​អូ​នោះ ឪពុក​កម្សត់​បាន​គេង​ក្នុង​ផ្នូរ ខណៈ​ដែល​ឱប​កូនស្រី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Zhang Xinlei​។ ​ក្មេង​តូច​នេះ​មាន​ជំងឺ​គ្រាប់​ឈាម Thalassemia ក្នុង​អាយុ​២​ខែ​។

​លោក Zhang និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​ប្រមាណ​១៤.០០០​ដុល្លារ ក្នុង​ការ​ព្យាបាល​កូនស្រី​តូច​នេះ ប៉ុន្តែ​ពួក​គេ​លែង​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​នាង​ទៀត​ហើយ​។

​លោក Zhang បាន​និយាយ​ថា «​ពួក​យើង​បាន​ខ្ចីប្រាក់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​លែង​ឲ្យ​យើង​ខ្ចី​បន្ថែម​ទៀត​ហើយ​»​។

​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​គិតគូរ​យក​កូន​មួយទៀត ដើម្បី​បាន umbilical cord blood មក​ជួយ​ដល់​ក្មេង​ស្រី​ខាងលើ​។ ប៉ុន្តែ​ពួក​គេ​ដឹង​ថា ពួក​គេ​នៅ​តែ​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​វះកាត់​ដែរ​។

​ពួក​គេ​បាន​សម្រេចចិត្ត​ថា នឹង​បោះបង់​ការ​ព្យាបាល និង​ផ្តោត​គំនិត​លើ​ការ​ត្រៀម​កូន​តូច​របស់​ខ្លួន​សម្រាប់​ការ​ស្លាប់​។

​លោក​បាន​បន្ត​ថា «​ខ្ញុំ​មានគំនិត​តែ​មួយ​នេះ​ទេ គឺ​នាំ​នាង​ទៅ​លេង​កន្លែង​នេះ​។ នេះ​គឺជា​កន្លែង​ដែល​នាង​នឹង​ទៅ​ដោយ​បាន​សុគតិភព​។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​កំដរ​នាង​ជា​រៀងរាល់ថ្ងៃ​»​។​លោក​សង្ឃឹមថា ក្មេង​តូច​នេះ​នឹង​ទម្លាប់​ជាមួយនឹង​ផ្នូរ​នេះ​ហើយនឹង​មិន​ភ័យ​ខ្លាច​នា​ពេល​មក​ដល់​។