ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ដៀល​លោក​ត្រាំថា​ ល្ងង់​10​គត់…

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ វោហា​សាស្ត្រ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​បន្ត​ផ្លោង​ដាក់​គ្នា​ទៀត​កាលពី​ថ្ងៃ​ទី​១០ សីហា ដោយ​ក្រុង​ព្យុ​ង​យ៉ាង​និយាយ​ថា មាន​តែ​កម្លាំង​ទេ ដែល​អា

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ វោហា​សាស្ត្រ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​បន្ត​ផ្លោង​ដាក់​គ្នា​ទៀត​កាលពី​ថ្ងៃ​ទី​១០ សីហា ដោយ​ក្រុង​ព្យុ​ង​យ៉ាង​និយាយ​ថា មាន​តែ​កម្លាំង​ទេ ដែល​អាច​ដំណើរការ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប ដែល​គ្មាន​ហេតុផល ហើយ​បណ្តា​ពាក្យពេចន៍​ជះ​មក​ដូច​ជា ​ល្ងង់​១០​គត់ និង​ប្រៀប​ដូច​ក្មេង​បៀម​ដៃ ។

ក្នុង​វោហា​សាស្ត្រ ផ្លោង​ដាក់​គ្នា លោក​ត្រាំ សន្យា​ពី​ការ «​ជះ​ភ្លើង និង​កំហឹង​» ក្នុង​ករណី​មានការ​គំរាម​ថ្មី​ៗ​ពី​សំណាក់​ក្រុង​ព្យុ​ង​យ៉ាង ហើយ​បង្ហាញ​សាច់ដុំ​ពី​អានុភាព​ខ្លាំងក្លា​បំផុត​នៃ​អាវុធ​នុយក្លេអ៊ែរ​អា​មេ​រិ​ក ។

មាន​ប្រតិកម្ម​តប​វិញ​ចំពោះ​ពាក្យពេចន៍​ទាំងនេះ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា ទាំងនេះ​ជាស​ម្តី​ល្ងង់​ដប់គត់ និង​យល់​ថា ការ​ចរចា​ដោយ​សម​ហេតុផល​ពុំ​អាច​ទៅ​រួច​ឡើយ ជាមួយ​មនុស្ស​បែប​នេះ​ដែល​គ្មាន​ហេតុផល​បន្តិច​សោះ រួច​មាន​តែ​កម្លាំង​មួយ​មុខ​គត់ ដែល​អាច​ដំណើរការ​ជាមួយ​មនុស្ស​បែប​នេះ ៕