កូរ៉េ​ខាងជើង​ដោះ​លែង​អ្នកទោស​​ម្នាក់


កូរ៉េ​ខាងជើង​-​កា​ណា​ដា ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​៩ សីហា បាន​ដោះ​លែង​អ្នកទោស​ជនជាតិ​កា​ណា​ដា​ម្នាក់​ដោយសារ​មូលហេតុ​មនុស្សធម៌ ។

អ្នកទោស​រូប​នេះ​ត្រូវ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​សកម្មភាព​នានា​ប្រឆាំង​កូរ៉េ​ខាងជើង ។ អ្នកទោស​រូប​នេះ លោក RIM HYON SU ឬ HYEON SOO LIM ដើម​កំណើត​កូរ៉េ​ត្រូវ​បាន​ដោះ​លែង​ដោយ​បង់ប្រាក់​ធានា យោង​តាម​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៧ របស់​តុលាការ​កណ្តាល​កូរ៉េ​ខាងជើង​ដោយសារ​ហេតុផល​មនុស្សធម៌ ។

KCNA និយាយ​ថា លោក RIM HYON SU ត្រូវ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ព្រោះតែ​រូបគេ​ធ្វើ​សកម្មភាព​ប្រទូស្ត​រ៉ា​យ​នានា ប្រឆាំង​កូរ៉េ​ខាងជើង ។ ការ​ដោះ​លែង​រូបគេ​ធ្វើ​ឡើង​ក្រោយ​ការ​មក​កាន់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៨ សីហា របស់​គណៈប្រតិភូ​កម្រិត​ខ្ពស់​មួយ​នៃ​រដ្ឋាភិបាល​កា​ណា​ដា​ដឹកនាំ​ដោយ​លោក DANIEL JEAN ទីប្រឹក្សា​ទទួល​បន្ទុក​សន្តិសុខ​ជាតិ និង​ស៊ើបការណ៍ ។

លោក JEAN មក​ពិភាក្សា​ពី​រឿង​គ្រូ​ប្រដៅ​សាសនា​កា​ណា​ដា​នេះ ក្រោយ​ពី​ការ​ជួប​គ្នា​កាលពី​ខែ​មុន​រវាង​ភារៈធារី​ស្តីទី​ស៊ុ​យ​អែ​ត និង​លោក RIM អាយុ​៦២​ឆ្នាំ ។ ពេល​ជួប​គ្នា​នេះ លោក RIM និយាយ​ពី​ស្ថានភាព​សុខភាព​របស់​លោក ហើយ​ក៏​ស្នើ​ផង​ដែរ ដល់​ភារៈធារី​ស្តីទី​រូប​នេះ​ឱ្យ​ជួយ​បញ្ជូន​សំណើ​ដល់​រដ្ឋាភិបាល​កា​ណា​ដា​ឱ្យ​បំពេញ​សកម្មភាព សម្រាប់​ការ​ដោះ​លែង​រូប​លោក ។

ស៊ុ​យ​អែ​ត​ទទួល​បន្ទុក​កិច្ចការ​កុងស៊ុល​សម្រាប់​ពលរដ្ឋ​កា​ណា​ដា​នៅ​កូរ៉េ​ខាងជើង ។

កើត​នៅ​កូរ៉េ​ខាងត្បូង លោក RIM ត្រូវ​កាត់ទោស​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​សកម្មភាព​នានា​ប្រឆាំង​កូរ៉េ​ខាងជើង ពេល​លោក​ស្នាក់​អាស្រ័យ​ក្នុង​ប្រទេស​នេះ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ