ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​…គណបក្សប្រឆាំង​ប្រកាស​មិន​ទទួល​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោកកឹ​ម សុខា បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី១០ ​សីហា នេះ​ថា គណបក្សប្រឆាំង​មិន​ទទួលខុសត្រូវ​នូវ​រាល់​ការ​ផ្សព្វផ្សាយ ការ​ប្រើប្រាស់​ជា​សម្លេង រូបភាព ​ឬ​សកម្ម​ភាព​របស់​

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោកកឹ​ម សុខា បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី១០ ​សីហា នេះ​ថា គណបក្សប្រឆាំង​មិន​ទទួលខុសត្រូវ​នូវ​រាល់​ការ​ផ្សព្វផ្សាយ ការ​ប្រើប្រាស់​ជា​សម្លេង រូបភាព ​ឬ​សកម្ម​ភាព​របស់​ទណ្ឌិត​​​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទ​ម​ជ្ឈឹ​ម​ដែល​ផ្សារ​ភ្ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​សង្គ្រោះ​ជាតិ​ ។

សេចក្តី​ថ្លែង​ការ​របស់​គណបក្សប្រឆាំង​ បើ​ទោះបីជា​មិន​និយាយ​ចំ​ឈ្មោះ​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ តែ​វា​ប្រាកដ​ណាស់​ថា ​គឺ​បក្ស​ប្រឆាំង​របស់​លោកកឹ​ម សុខា គឺ​ប្រកាស​មិន​ទទួលខុសត្រូវ​នូវ​រាល់​សកម្មភាព ​ដែល​ពាក់ព័ន្ធ​នឹង​លោក សម រ​ង្ស៊ី​ ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កន្លង​មក ​។

សេចក្តី​ថ្លែង​ការ​របស់​បក្ស​ប្រឆាំង​បាន​សរសេរ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ទទួលខុសត្រូវ នូវ​រាល់​ការ​ផ្សព្វផ្សាយ ឬ​សកម្មភាព​របស់​បុគ្គល​ណាមួយ​ ដែល​មិនមែន​ជា​សេចក្តីសម្រេច​របស់គណបក្ស​មាន​ជា​អាទិ៍​៖ (១) ការ​ប្រើប្រាស់​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទ​ម​ជ្ឈឹ​ម ដែល​ផ្សារ​ភ្ជាប់​ពាក់ព័ន្ធ​មក​គណបក្ស​សង្គ្រោះ​​ជាតិ ​។ (២) ការ​យល់ព្រម​ដោយ​ចំហរ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទ​ម​ជ្ឈឹ​ម ធ្វើ​សកម្មភាព​ណាមួយ​ដែល​ផ្សារ​ភ្ជាប់​ពាក់ព័ន្ធ​មក​គណបក្ស​សង្គ្រោះ​ជាតិ​។

យ៉ាងណាមិញ លោកអេ​ង ឆៃ​អ៊ា​ង អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៧ បាន​សរសេរ​សារ​យ៉ាង​ខ្លី​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ថា​៖ «ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ហាម​តែ​គណបក្ស​នយោបាយ​ទេ​តែ​មិន​ហាម​ចំពោះ​បុគ្គល​ឡើយ» ​។

លោក អេ​ង ឆៃ​អ៊ា​ង​ ដែល​បាន​បង្ហោះ​រូប​លោក​សម រ​ង្ស៊ី​ ក្នុង​ហ្វេ​ស​ប៊ុ​ក​លោក​ផង​ដែរ​នោះ​ បាន​បន្ថែម​ថា​៖ «ដូច្នេះ ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​មាន​សិទ្ធិ​និយាយ ឬ​យក​រូបភាព​មក​ផុស​ក្នុង​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ចំពោះ​មនុស្ស​ដែល​ខ្ញុំ​គោរព​ស្រលាញ់ ហើយ​ត្រូវ​ក្រុម​អ្នកមាន​អំណាច​ចាត់ជា​អ្នកទោស» ។