ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​ណាស់ សម្រែក​ជួយ​ផង​របស់​មីង​ធ្វើ​ឱ្យ​ក្មួយ​លូកដៃ​ជួយ​បែរជា​ស្លា.ប់​ទាំងអស់​គ្នា

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ហេតុការណ៍​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ​បាន​កើតឡើង និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ

ខេត្តព្រៃវែង ៖ ហេតុការណ៍​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ​បាន​កើតឡើង និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ ដោយសារ​តែ​មាន​មនុស្ស​លង់ទឹក​ស្លាប់​ដល់​ទៅ​៣​នាក់​ក្នុង​ពេល​តែ​១​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ សីហា នៅ​ខាងក្រោយ​ឡឥដ្ឋ​១​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ ទី​១-​ឈ្មោះ នៅ សោភ័ណ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មករ​ឡឥដ្ឋ​, ទី​២-​ឈ្មោះ ធូ ចិន្តា ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​៣-​ឈ្មោះ រី រតនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ កុមារ​ទាំង​២​ត្រូវជា​ក្មួយ​របស់​ជន​រង​គ្រោះ​ទី​១​ហើយ​ឪពុក​ម្តាយ​គឺជា​កម្មករ​ឡឥដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ នៅ សោភ័ណ បាន​នាំ​ក្មេង​តូច​ៗ​ចំនួន​៥​នាក់​ជិះទូក​ទៅ​ឃ្វាលក្របី​នៅ​លើ​ទួល​ខាងត្បូង​បឹង​ទៅ​តាម​ទម្លាប់​ដួច​រាល់​ៗ​ថ្ងៃ ហើយ​ក្រោយ​ពី​ដេញ​ឃ្វាលក្របី​រួច ក៏​នាំ​គ្នា​ជិះទូក​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​រណ្តៅ​ស្រះ​គេ​ជីក​យក​អាចម៍ដី​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ជន​រង​គ្រោះ​ធ្លាក់ទឹក​លង់​ស្លាប់​បែប​នេះ​ទៅ​វិញ ។ តាម​ការ​អះអាង​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជិះ​នៅ​លើ​ទូក​នោះ​ដែរ​បាន​បញ្ជាក់​ប្រាប់​ថា ពេល​ដែល​ពួក​គេ​ជិះទូក​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ នៅ សោភ័ណ ធ្លាក់​ពីលើ​ទូក​ចូល​ក្នុង​ទឹក​ហើយ​ស្រែកហៅ​ឱ្យ​ជួយ​ផង ភ្លាម​នោះ​កុមា​រ៉ា រី រតនា និង​កុមារី ធូ ចិន្តា ដែល​ត្រូវជា​ក្មួយ​បាន​លូកដៃ​ទៅ​ចាប់​ទាញ​មីង ហើយ​ក៏​ត្រូវ​មីង​ដែល​កំពុង​លង់ទឹក ទាញ​ធ្លាក់​ចូល​ទឹក​លង់​ទាំងអស់​គ្នា​តែ​ម្តង ទើប​ក្មេង​តូច​ៗ៣​នាក់​ដែល​នៅ​លើ​ទូក​នាំ​គ្នា​ស្រែកយំ និង​ស្រែកហៅ​ឱ្យ​គេ​ជួយ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ក្រុម​កម្មករ​ឡឥដ្ឋ​ដែល​នៅ​ក្បែរ​នោះ នាំ​គ្នា​ឆោឡោ និង​ចុះ​ទៅ​ជួយ​រាវរក​ជន​រង​គ្រោះ​ភ្លាម​ៗ ប៉ុន្តែ​ទំ​រាំ​រាវរក​ឃើញ​អ្នក​ទាំង​៣​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ ។

ដោយឡែក​ខាង​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា បឹង​ខាងក្រោយ​ឡឥដ្ឋ​នោះ​ទឹក​មាន​ជម្រៅ​ត្រឹម​ជង្គង់​ប៉ុណ្ណោះ​គឺ​មិន​ជ្រៅ​នោះ​ទេ ប៉ុន្តែ​ត្រង់​កន្លែង​ដែល​ជន​រង​គ្រោះ​លង់​នោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុនគេ​បាន​ជីក​យក​អាចម៍ដី​ដាក់​ឡឥដ្ឋ ទើប​កើត​ទៅ​ជា​ស្រះ​១​ដែល​មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​៨​ម៉ែត្រ និង​ជម្រៅ​ជាង​៤​ម៉ែត្រ ហើយ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ធ្លាក់​ចំ​កែង​ស្រះ​នោះ​ទើប​ធ្វើ​ឱ្យ​លង់​ស្លាប់​បែប​នេះ បើ​ធ្លាក់​ខុស​កន្លែង​នោះ​តែ​២​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ជន​រង​គ្រោះ​ក៏​មិន​ស្លាប់​ដែរ ព្រោះ​ទឹក​ត្រឹម​ស្មងជើង​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ស្រង់​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​យក​មក​ដល់​ផ្ទះ​វិញ​ស្ត្រី​ដែល​ត្រូវជា​ម្តាយមីង​កុមារ​រង​គ្រោះ និង​ទើបតែ​សម្រាលកូន​រួច​បាន​៧​ថ្ងៃ ដោយសារ​តែ​នឹក​អាណិត​ក្មួយ​ពេក​បាន​ស្រែកយំ​រហូត​គាំង​និង​ដួល​សន្លប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ចំ​ណែ​ឯ​សាកសព​ជន​រង​គ្រោះ​ទាំង​៣​ពេល​នេះ​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​ហើយ ៕