ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​​សំខាន់​ៗ​​ជា​ច្រើន​យ៉ាង​អ្នក​គួរតែ​បរិភោគ​ឆៃថាវ

6 ឆ្នាំ មុន

ឆៃថាវ​ប្រហែលជា​មិនមែន​បន្លែ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​អាហារ​បំប៉ន និង​ផលប្រយោជន៍​ចំពោះ​សុខភាព ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​បន្លែ​ដទៃ​ទៀត​យ៉ាង​ខ្លាំង ។

ឆៃថាវ​ប្រហែលជា​មិនមែន​បន្លែ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​អាហារ​បំប៉ន និង​ផលប្រយោជន៍​ចំពោះ​សុខភាព ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​បន្លែ​ដទៃ​ទៀត​យ៉ាង​ខ្លាំង ។

អ្នក​អាច​បរិភោគ​វា​ឆៅ ឬ​បន្ថែម​វា​ទៅ​ក្នុងមុខម្ហូប​បន្លែ​ដែល​ល្អ​ចំពោះ​សុខភាព​របស់​អ្នក​។ បន្លែ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដ៏​ច្រើន​នេះ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ។

អត្ថប្រយោជន៍​សំខាន់​ទាំង​៦​ដែល​អាច​ធ្វើ​ឲ្យ​អ្នកងា​កមក​ចាប់អារម្មណ៍​នឹង​ឆៃថាវ​វិញ ៖

១-​គ្រប់គ្រង​សម្ពាធ​ឈាម
ឆៃថាវ​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ជំងឺលើសឈាម​ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ខ្ពស់ ។ ឆៃថាវ​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​តុល្យភាព​ជាតិ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​សម្ពាធ​ឈាមមាន​តុល្យភាព ។

២-​ថែរក្សា​តម្រងនោម​ឱ្យ​មាន​សុខភាព​ល្អ
លក្ខណសម្បត្តិ​នៃ​ការ​បញ្ចុះ​ទឹកនោម​ដោយ​ធម្មជាតិ​ដែល​មាន​ក្នុង​ឆៃថាវ​ធ្វើ​ឱ្យ​វា​ល្អ​ចំពោះ​សុខភាព​តម្រងនោម ។ វា​ជួយ​បញ្ចេញ​ជាតិពុល​ពី​រាង​កាយ​ដោយ​ដើរតួ​នាទី​ជា​អ្នក​សំអាត​ពី​ធម្មជាតិ ។

៣-​ព្យាបាល​ផ្តាសាយ និង​ក្អក
ប្រសិនបើ​អ្នក​ឆាប់​ផ្តាសាយ និង​ក្អក អ្នក​គួរតែ​បរិភោគ​ឆៃថាវ​ឲ្យ​បាន​ច្រើន ។ បន្លែ​នេះ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​តឹង​ច្រមុះ​ដែល​ជួយ​ក្នុង​ការ​សំអាត​ស្លេស្ម​នៅ​ក្នុង​បំពង់ក ។ លើស​ពី​នេះ ឆៃថាវ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ជួយ​បញ្ចៀស​ការ​ឆ្លង​មេរោគ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ផ្តាសាយ និង​ក្អក ។

៤-​ជួយ​សម្រក​ទម្ងន់
ឆៃថាវ​មាន​កាឡូរី​តិចតួច​មែនទែន ហើយ​បរិមាណ​ជាតិ​សរសៃ​នៅ​ក្នុង​ឆៃថាវ​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ។ ការ​ទទួលទាន​ឆៃថាវ​ឆៅ​១០០​ក្រាម​មាន​កាឡូរី​ត្រឹមតែ​១៦​ប៉ុណ្ណោះ ឆៃថាវ​អាច​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​សម្រាប់​សម្រក​ទម្ងន់ ។

៥-​ល្អ​ចំពោះ​អ្នក​ជំងឺហឺត
ឆៃថាវ​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​កកស្ទះ​ស្លេស្ម​ដែល​ធ្វើ​ឱ្យ​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ជំងឺហឺត ។ វា​ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រតិកម្ម​អាឡែកហ្ស៊ី​នៃ​ប្រព័ន្ធ​ដង្ហើម និង​ការពារ​ស្រទាប់​ក្នុង​ប្រព័ន្ធ​ដង្ហើម​ប្រឆាំង​នឹងការ​ឆ្លង​មេរោគ​ផង​ដែរ ។

៦-​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ
ឆៃថាវ​មាន​វីតាមីន​C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច្នេះ​អ្នក​អាច​បរិភោគ​ឆៃថាវ​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយសារ​រ៉ា​ឌី​កាល់​សេរី ។ អ្នក​ក៏​អាច​យក​ឆៃថាវ​ឆៅ​ដែល​បាន​កិន​ហើយ​មក​បំពោក​លើ​ស្បែក​ដោយសារ វា​អាច​ជួយ​សម្អាត​ស្បែក​របស់​អ្នក ៕