ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់​វាយប្រហារនៅ​​ស្រុកគាស់ក្រឡ​​​​ រសៀលនេះ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ភ្លៀង​​​មាន​លាយឡំ​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ បាន​វាយប្រហារ​ទៅ​លើ​ឃុំ​ចំនួន​២ ស្ថិត​នៅ​ស្រុក​គាស់​ក្រឡ កាលពី​ម៉ោង០​១ និង១០​នាទី​រសៀល​ថ្ងៃ​ទី​១០ ​សីហា នេះ ​បណ្ដាល​ឱ្យ​​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​១៤​ខ្នង ត្រូវ​​រង​ការ​ខូចខាត ​ក្នុង​នោះ​មាន​៤​ខ្នង​​ បាន​ខូចខាត​ទាំងស្រុងផងដែរ ​។

សេចក្ដីរាយការណ៍​ដដែល​​ថា ខ្យល់​កន្ត្រាក់​នេះ ដំបូង​បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​កាប់​ព្រិច ឃុំ​ព្រះ​ផុស ដោយប៉ះផ្ទះ​អស់​ចំនួន​៥​ខ្នង និង​​នៅ​ភូមិ​បឹង​ឈ្នះ ភូមិ​ដំណាក់​កកោះ ឃុំ​គាស់​ក្រឡ អស់​ផ្ទះ​ចំនួន​៩​ខ្នង ព្រមទាំង​រលំ​ស្លាក​បក្ស​LDP​មួយ​ផ្ទាំង​ផង​ដែរ​ ។ ពេល​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មួល​ដ្ឋា​ន​កំពុង​ចុះ​សួរនាំ អំពី​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​បន្ត​ទៀត តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​​ពី​ការ​គ្រោះថ្នាក់ដល់​មនុស្ស និង​ខូចខាត​ផលដំណាំ​នៅឡើយ​ទេ​ ។

ដោយឡែក​ ខណ​:​នេះ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង​ផង អាកាសធាតុ​កំពុង​អ៊ួរអ័ព្ទខ្លាំង ហើយ​ក៏​​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បោកបក់​បណ្ដើរ​ៗ​ផង​ដែរ ។