ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​៥​រូប មក​បំពេញការងារ​មនុស្សធម៌​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែសីហា នេះ បាន​បញ្ជាក់​ថា ៖ ជនជាតិ​អូស្ត្រាលី​៥​រូប បាន​មក​ដល់​កម្ពុជា ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បាន​លើក​ឡើង​ថា ៖ ”​ស្ថានទូត​យើង​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍ នូវ​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​ប្រាំ​រូប មក​កាន់​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ​” ។

ស្ថានទូត​បាន​លើក​ឡើង​ថា ៖ អ្នក​ស្ម័គ្រចិត្ត​បី​រូប​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំ ស្ថិត​ក្រោម​កម្មវិធី​សន្តិសុខ​សុខាភិបាល​តំបន់​របស់​រដ្ឋាភិបាល​អូស្ត្រាលី ហើយ​ពួក​គេ​នឹង​បំពេញការងារ​នៅ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (​រ៉ា​ក់​)​។

តាម​រយៈ​កម្មវិធី​នេះ រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ចូលរួម​សហ​ការណ៍​ជាមួយ​រដ្ឋាភិបាល​ដៃគូ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​ត្រៀម​រៀបចំ​តំបន់​ទាំងមូល ដើម្បី​ឆ្លើយ​តប​នឹង​ការ​គម្រាមកំហែង​ផ្នែក​សុខភាព​បន្ទាន់​នានា ។

ព័ត៌មាន​បញ្ជាក់​ថា ៖ ខណៈ​ដែល​អ្នក​ស្ម័គ្រចិត្ត​ពីរ​រូប​ទៀត នឹង​បម្រើ​ការ​នៅ​អង្គការ​ជីវិត​នៅ​កម្ពុជា និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ។ ”​យើង​សូម​ជូនពរ​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​ទាំង​ប្រាំ​រូប​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​” ៕