ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតកររំលោ.ភសម្លា.ប់នារីកាស៊ីណូ​នាំមក​បង្ហាញមុខ​​ និងប្រាប់​ពីសកម្មភាព​ពួកគេ​​​

6 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នារសៀលថ្ងៃទី១០ សីហា នេះ លោក​ឧត្តមសេនីយ៍ទោ​កឹង​ ឃ​ន បានរៀបចំ​ធ្វើ​សន្និសីទ​​កាសែត​បង្ហាញមុខ​ក្រុមឃា​តករ​ ដែល​រំលោ.ភ​សម្លា.ប់​នាង​ក្រមុំ​បុគ្គលិក​កាស៊ីណូ​ហ្គោ​ដ​ឡាក់យ៉ាងសាហា.វព្រៃ.ផ្សៃនោះ ។

ខេត្តស្វាយរៀង​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នារសៀលថ្ងៃទី១០ សីហា នេះ លោក​ឧត្តមសេនីយ៍ទោ​កឹង​ ឃ​ន បានរៀបចំ​ធ្វើ​សន្និសីទ​​កាសែត​បង្ហាញមុខ​ក្រុមឃា​តករ​ ដែល​រំលោភ​សម្លាប់​នាង​ក្រមុំ​បុគ្គលិក​កាស៊ីណូ​ហ្គោ​ដ​ឡាក់យ៉ាងសាហាវព្រៃផ្សៃនោះ ។

ជន​សង្ស័យទាំង២នាក់ ម្នាក់​​​​ឈ្មោះឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ទាំង២នាក់​ បានសារភាព ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន។ គួររំលឹកថា ឃាតករ​រំលោភ​សម្លាប់​ចាប់​បាន​ហើយ មិនមែន​សម្បត្តិ​តាក់ស៊ី​ទេ គឺ​អ្នក​ផ្សេង​…