ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លែង​ព្រួយ​បារ​ម្ម​ណ៍​ត្រូវ​ដោះស្រាយ​បញ្ហា​4​ចំណុច​នេះ(មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​មាន​ប្រសាសន៍​ថា

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ អស់​ការ​ព្រួយ​បារ​ម្ម​ណ៍ និង​ទុក្ខ​កង្វល់​នានា គ្រប់​មន្ទីរ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍ គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើ​ក្នុង​នោះ​គ្រឹះ​ដ៏​សំខាន់​គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​បញ្ហា​យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ ពីព្រោះ​បួន​ចំណុច​នេះ​ពាក់ព័ន្ធ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ 

មនុស្ស គឺ​សំដៅលើ​ការ​អប់រំ​ត្រូវ​មាន​សាលា​ល្អ មាន​គ្រូបង្រៀន ប្រកបដោយ​ចំណេះដឹង មាន​គរុកោសល្យ​ខ្ពស់ សម្រាប់​បង្រៀន​ដល់​សិស្ស ចាប់ពី​ម​តេ​យ្យរ​ហូត ឧត្តម​សិក្សា ។ ផ្លូវ យើង​មាន​តាំងពី​ទីប្រជុំជន​រហូត​ជនបទ ទឹក យើង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម និង​មាន ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ ភ្លើង​យើង​មាន​អគ្គី​ស​នី ពី​ទីប្រជុំជន​រហូត​ជនបទ នៅ​ឆ្នាំ​២០២០ ហើយ​ខេត្តស្វាយរៀង រាជរដ្ឋាភិបាល​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្រុង​បា​វិត ហើយ​អ្នក​វិនិយោគិន បាន​បង្កើត​រោងចក្រ​សហគ្រាស ចំនួន​១៥៥​រោងចក្រ​សហគ្រាស បាន​ផ្តល់​ការងារ​ឲ្យ​កម្មករ​កម្ម​ការ​នី ធ្វើការ ជាង​៦​ម៉ឺន​នាក់ ។

លោក​ជំទាវ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រ​ជាំ​បូក​សរុប​សកម្មភាព​ការងារ និង​ការ​រៀបចំ​វេទិកាសាធារណៈ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា នៅ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង​ដែល​មាន​សមា​ជិ​សមាជិកា​ចូលរួម​ជាង​២០០​នាក់ ។

លោក​អភិបាលស្រុក​ស្វាយ​ទាប​បាន​រាយការណ៍​ថា ខ្វះ​គ្រូបង្រៀន​នៅ​ជនបទ​គឺ​សាល​បឋម​សិក្សា ឃុំ គគីរ​សោម​និង​សាលា​បឋម​សិក្សា​ឃុំ​ពពែ​ត មូលហេតុ​គឺ លោកគ្រូ អ្នកគ្រូ មាន​ទីលំនៅ​ក្នុង​ក្រុង ទទួល​ប៉ុស្តិ៍​នៅ​ជនបទ បង្រៀន គ្រប់​៥​ឆ្នាំ​ត្រូវ​សុំ​ផ្ទេរ​ចេញ​ទៅ បង្រៀន​នៅ​ជិត​ផ្ទះ​វិញ​ធ្វើ​ឲ្យ​ខ្វះ​គ្រូ​នៅ​ជនបទ ។ បញ្ហា អគ្គី​ស​នី មាន​បង្គោល និង​ត​ប្រព័ន្ធ​អគ្គី​ស​នី រយៈពេល​២​ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ មន្ត្រី​អគ្គី​ស​នី មិន​ត​ប្រព័ន្ធ​អគ្គី​ស​នី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​សេវា​ទៅ​ឈ្មួញ យក​សេវា ថ្លៃ ចាប់ពី​១.៥០០ រហូត​៣.៥០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង សូម​ឲ្យ​ក្រុមការងារ​ដោះស្រាយ ។ ផ្លូវ​នៅ​ជនបទ ខូច ពិបាកធ្វើ​ដំណើរ​នៅ​ក្នុង​រដូវវស្សា ៕