ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លោកស្រី ថា​ក់ ឡា​នី

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ សវនាការ​នេះ​ត្រូវ​បាន​លោក​មេធាវី សំ សុ​គង់ ការពារ​សិទ្ធិ​ឲ្យ​លោកស្រី ថា​ក់ ឡា​នី ដាក់​ពាក្យ​សូម​ពន្យារពេល​សវនាការ ប៉ុន្តែ​ត្រូវ​បាន​លោក​ចៅក្រម ប្លង់ សំណាង បដិសេធ និង​បន្ត​សវនាការ ។ 

តំណាង​មហាអយ្យការ​ធ្វើ​សេចក្តីសន្និដ្ឋាន​នៅ​តែ​តម្កល់​បទចោទប្រកាន់​នៅ​ដដែល និង​សូម​ឲ្យ​លោក​ចៅក្រម​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បនាការ ។ លោក​មេធាវី គី តិច ការពារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សេចក្តីសន្និដ្ឋាន​ស្នើ​សុំ​ឲ្យ​លោក​ចៅក្រម​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដ៏​ដែល​។ សវនាការ​រឿង​ក្តី​ខាងលើ​នេះ​ត្រូវ​បាន​លោក​ចៅក្រម​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។ 

សូម​បញ្ជាក់​ថា លោក អ៊ី ឋា​វរៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ និង​បង់ប្រាក់​ពិន័យ​៨​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​កាលពី​ថ្ងៃ​២៩ ខែកក្កដា វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​ភូមិ​តា​ប៉ា​ង ឃុំ​តា​ប៉ា​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ព្រមទាំង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពេល​ប្រកាស​សាលក្រម ។ ចៅក្រម​ក៏​បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ​បង់​សំណង​ជំងឺ​ចិត្ត​១០០​រៀល​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជាដើម​បណ្តឹង​តំណាង​ដោយ​លោក​មេធាវី គី តិច ។ 

លោកស្រី ថា​ក់ ឡា​នី ត្រូវ បាន​ដក​អភ័យឯកសិទ្ធិ​ព្រឹទ្ធ​សភាព​កាលពី​ថ្ងៃ​ទី​១ ខែតុលា ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​កោះហៅ និង​ជំនុំជម្រះ​លើ​សំណុំរឿង​បរិហារកេរ្តិ៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពេល​គេ​ឃើញ​លោកស្រី​និយាយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​បាញ់​សម្លាប់​អ្នកវិភាគ​សង្គម​លោក កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ។ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តឹង​លោកស្រី​ដោយ​ទាមទារ​សំណង​១០០​រៀល និង​ឲ្យ​តុលាការ​អនុវត្ត​តាម​ច្បាប់ ៕