ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ប្រជា​ពលរ​ដ្ឋនៅតំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​ត្រៀម​…

6 ឆ្នាំ មុន

ខេត្តកំពង់ធំ​ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​សហគមន៍​ថា ក្នុង​នាម​ជា​អ្នក​ម្ចាស់​ស្រុក ត្រូវ​ចូលរួម​អភិរក្ស​ថែរក្សា​និង​ខិតខំ​អភិ​វឌ្ឍ​តំបន់​ប្រាសាទ

ខេត្តកំពង់ធំ​ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​សហគមន៍​ថា ក្នុង​នាម​ជា​អ្នក​ម្ចាស់​ស្រុក ត្រូវ​ចូលរួម​អភិរក្ស​ថែរក្សា​និង​ខិតខំ​អភិ​វឌ្ឍ​តំបន់​ប្រាសាទសំបូរព្រៃគុក ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើន ​និង​ត្រូវ​រៀបចំផ្ទះ​ស្នាក់ (Home Stay) សេវា​ម​គ្គុ​ទ្ទេស​ក៏ និង​សេវា​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ ដើម្បី​ត្រៀមខ្លួន​ទទួល​ទេសចរ​ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ទទួល​បានការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​។​

ទន្ទឹម​នឹង​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា ពិសេស​តំបន់​ប្រាសាទសំបូរព្រៃគុក​នេះ ក៏​កំពុង​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ដែរ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ចាំ​បាច់​ត្រូវ​ខិតខំ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​នេះ ប្រកប​​ដោយ​និរន្តរភាព បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី មានផ្ទះ​ស្នាក់​ជា​លក្ខណៈ​ប្រពៃណី មាន​សេវា​បម្រើ​គ្រប់គ្រាន់​ប្រកប​ដោយ​​គុណភាព និង​ការ​ផ្តល់​ការ​ពេញចិត្ត​ដល់​ទេសចរ​។ ព្រោះ​បើ​មានការ​ព​ញ​ចិត្ត​ពេល​ត្រលប់​ទៅ​វិញ​ពួក​គាត់​នឹង​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ គ្រួសារ បងប្អូន​បន្ត​ទៀត​។​

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​បន្ថែម​ពី​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​ជា​ច្រើន ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ការងារ និង​ឱកាស​បង្កើន​ប្រាក់​ចំណូល​សម្រាប់​​សហគ្រាស​ខ្នាត​តូច សិប្បកម្ម​ខែ្ម​រ និង​ផលិតផល​ក្នុងស្រុក​ផ្សេង​ទៀត ដែល​ជួយ​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ស្ដ្រី​៕