ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ប្រើ​អំពើ​ហិ.ង្សា​ដោយ​ចេតនា

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ សន្លប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច ។ ហើយ​រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ ហើយ​ក្រុម​គ្រួសារ ក៏​ប្តឹង​ឱ្យ​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ដែល​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0២​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​កន្លែងផ្ទះ​ជួល​យីហោ ដា​រ៉ា ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​ប្រហែល​០២​ទាប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ឈ្មោះ អាត សុ​ឃៀង អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ខណ​:​ប្ដី​របស់​ខ្លួន ឈ្មោះ ចាន់ បូ​រ៉ា (​ហៅ​អិ​ប​) អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​ខារ៉ាអូខេ​មួយ​កន្លែង ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​ជន​ដៃដល់​ម្នាក់ ឈ្មោះ គង់ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​គិតលុយ​ខារ៉ាអូខេ វាយ​ជា​ច្រើន​ដៃ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​សន្លប់​មិន​ទាន់​ដឹងខ្លួន ។ ហើយ​កម្លាំង​ជំនាញ ក៏​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​វេលា​ម៉ោង​ប្រហែល​០២​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃខែ​ឆ្នាំ​ដដែល នៅផ្ទះ​ជួល​យីហោ ដា​រ៉ា ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​សាកសួរ​បំភ្លឺ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន  តូច សុភ​ក្ដី បញ្ជា​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​សិន ដោយ​ជនសង្ស័យ​មាន​ភាព​ស្រវឹង មិន​ទាន់​ស្វាយ​ស្រា​នៅឡើយ​ទេ ៕