ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដល់.ក…! ​​​ផ្ទុះ​សង្គ្រាម​យ៉ាងកក្រើកនៅ​កណ្តាលក្រុង​បាត់ដំបង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ មានការបើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​រវាង​ពួកក្មេង​អន្ធពាល​២​ក្រុម កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៩​ សីហា ​ស្ថិត​​ក្បែរ​សួនច្បារ​សម្ដេច​ក្រឡាហោម ​ស ខេ​ង ក្នុង​ក្រុង​បាត់ដំបង ។ ទីបំផុត​ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

ខេត្តបាត់ដំបង ​៖ មានការបើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​ពួកក្មេង​អន្ធពាល​២​ក្រុម កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៩​ សីហា ​ស្ថិត​​ក្បែរ​សួនច្បារ​សម្ដេច​ក្រឡាហោម ​ស ខេ​ង ក្នុង​ក្រុង​បាត់ដំបង ។ ទីបំផុត​ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភាគី​ម្ខាង​បាន​ចំនួន​៥​នាក់ ខណ​:​ម្នាក់​ទៀត​ដែល​ជា​គូ​សត្រូវ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ។ ​

លោក​ឡា​ច វ៉ា​ន់ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​បាន​ឲ្យ​ដឹង​ថា ពួកក្មេង​ទំនើង​ទាំង​២​ក្រុម ដែល​មួយ​ក្រុម​ៗ​មាន​បក្សពួក​លើស​ពី​៤​នាក់ បាន​បើក​ឆាក​ប្រយុទ្ធ​គ្នា​​ដោយ​ប្រើ​ដាវ និង​កាំបិត​ច្នៃ​កាលពី​​វេលា​ទៀប​ភ្លឺ​នៅ​ជិត​សួនច្បារ​សម្ដេច​ក​ហរ​ឡា​ហោម​ ។ ​ខណ​:ដែល​​ពួក​គេ​កំពុង​រត់​និង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នានោះ ត្រូវកម្លាំង​កងរាជអាវុធហត្ថ​ក្រុង ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់ នៃ​ភាគី​ទាំង​២​បាន​ចំនួន​៦​នាក់ តែ​មាន​ម្នាក់​របួសធ្ងន់​ត្រូវ​កម្លាំង​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ជន​នេះ​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ ដោយសារ​រ​បូស​ធ្ងន់​ពេក ។ រីឯ​​​៥​នាក់​ទៀត​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ​។​

​ជន​ទំនើង​ទាំង​៥​នាក់​​ត្រូវ​ឃាត់ខ្លួន​ ១​-ឈ្មោះ​អាន ចិន​សែ អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កំសាន្ត​Levil, ២-​ឈ្មោះ​សិទ្ធ ចាន់​ជី អាយុ​២១​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន​KHG, ៣​-ឈ្មោះ​កប ឌី​ណា អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កំសាន្ត​Levil, ៤-ឈ្មោះ​ធឿ​ត រតនា អាយុ​២៣​ឆ្នាំ និង​៥​-ឈ្មោះ​លឿម សា​លឿ​ត អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កំសាន្ត​Levil ។ ដោយឡែក​ ជន​ទំនើង​ម្នាក់​ដែល​ស្លាប់​ឈ្មោះ​នី ឡៃ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ ។ ​