ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សំណេះសំណាល​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ដើម្បី​លើកកម្ពស់​នូវ​វិស័យ​អប់រំ​ក្នុង​ការ​កសាង​ធនធានមនុស្ស​ឲ្យ​សម​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

ខេត្តកណ្តាល ៖ ដើម្បី​លើកកម្ពស់​នូវ​វិស័យ​អប់រំ​ក្នុង​ការ​កសាង​ធនធានមនុស្ស​ឲ្យ​សម​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា នៅ​ភោជនីយដ្ឋាន​កៀនស្វាយក្រៅ ស្រុក​កៀនស្វាយ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អនុប្រធាន​ទី​១​គណៈ​ពង្រឹង​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​មូលដ្ឋាន​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ​បាន​ដឹកនាំ​ក្រុមការងារ​រួម​ជាមួយ​អាជ្ញាធរ​ស្រុក ភូមិ ឃុំ ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ សរុប​ចំនួន​៣៣៨​នាក់ ដែល​ត្រៀមប្រឡង​បាក់​ឌុ​ប​នា​ថ្ងៃ​ច​ន្ទ័​ទី​២១ សីហា ខាង​មុខ​នេះ ។ 

តាម​ការ​បញ្ជាក់​ពី​រដ្ឋបាល​ស្រុក​ឲ្យ​ដឹង​ថា សម្រាប់​ការ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នា​ពេល​នេះ​មាន​លោកគ្រូ​អ្នកគ្រូ​ចំនួន​៣៦​នាក់ និង​សិស្សានុសិស្ស​ចំនួន​៣០២​នាក់​មក​ពីសា​លា​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ដី​ឥ​ដ្ធ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ។ ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នា​ព្រឹក​នោះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ក្មួយ​ៗ​គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏​សំខាន់​សម្រាប់​បន្តវេន​ពី​ចាស់​ៗ​ក្នុង​ការ​ចូលរួម​បំរើ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​សុខ​សន្តិភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ព្រោះ​សព្វថ្ងៃ​ប្រមុខ​រាជរ​ដ្ធា​ភិ​បាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​ក្នុង​គោលបំណង​ពង្រឹង​នូវ​ធន់​ធាន​មនុស្ស ។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បន្ត​ទៀត​ថា ប្រទេស​ជាតិ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​អប់រំ​និង​ធន់​ធាន​មនុស្ស ។ លោក​បាន​អប់រំ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ប្រកាន់​ឲ្យ​បាន​ជាប់​នូវ​សិ​ល​ធម៌ វ​ធ្ប​ធម៌ ប្រពៃណី​ខ្មែរ និង​គុណធម៌ ឲ្យ​សមជា​កូន​ខ្មែរ​ចេះ​ស្តាប់​ដំបូល​មាន និង​ការ​ពន្យល់​របស់​ឪពុក​ម្តាយ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ​ក្នុង​ពេល​ម៉ោង​សិក្សា​មក​ផ្ទះ​ចេះ​ជួយ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​កុំ​សេពគប់​ជាមួយ​មិត្ត​មិនល្អ​គេច​សា​លា កុំ​ប្រព្រឹត្ត​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម​ពិសេស​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​វា​នាំ​ឲ្យ​ប៉ះពាល់​បំផ្លាញ​អនាគត់​របស់​ក្មួយ​ៗ​ហើយ​ត្រូវ​ខិតខំ​ទន្ទេញមេរៀន​ត្រៀមខ្លួន​ប្រឡង​នា​ថ្ងៃ​ខាង​មុខ​ឲ្យ​ទទួល​បាន​ជោគជ័យ​ព្រោះ​ឥឡូវ​ការ​ប្រឡង​តឹង​រឹង​ណាស់ ៕