ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាប់​ៗ​នេះ អ្នក​នឹង​អាច​គ្រប់គ្រង Windows 10 ដោយ​ភ្នែក

6 ឆ្នាំ មុន

ដើម្បី​សម្រួល​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នៅ​លើ​កុំព្យូទ័រ ក្រុមហ៊ុន Microsoft កាលពី​ថ្ងៃ​ពុធ បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​របៀប​អនុញ្ញាត​ឱ្យ​អ្នក​អាច​គ្រប់គ្រង

ដើម្បី​សម្រួល​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នៅ​លើ​កុំព្យូទ័រ ក្រុមហ៊ុន Microsoft កាលពី​ថ្ងៃ​ពុធ បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​របៀប​អនុញ្ញាត​ឱ្យ​អ្នក​អាច​គ្រប់គ្រង​ប្រព័ន្ធ​ប្រតិបត្តិការ​ដោយ​ភ្នែក​របស់​អ្នក​ផ្ទាល់ ។

ក្រុមហ៊ុន​នេះ​បាន​ណែនាំ​ម៉ូ​ដែល​បែ​តា (Beta) ដើម្បី​អាច​ប្រើប្រាស់​ភ្នែក​គ្រប់គ្រង​លើ Windows 10 រួម​មាន​ទាំង​ផ្ទាំង​ក្តារ​ចុច ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើសរើស​រវាង​កូន​កណ្តុរ ក្តារ​ចុច និង​ជម្រើស​បំ​លែង​អក្សរ​ទៅ​ជា​សំឡេង​។ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នឹង​គាំទ្រ​កម្មវិធី Tobii Eye Tracker 4C ដោយ​មាន​កាមេរ៉ា​តាមដាន​គ្រាប់ភ្នែក នា​ពេល​អនាគត ។

ការ​ផ្លាស់​ប្តូរ​នេះ នឹង​ធ្វើ​ឱ្យ​មនុស្ស​ដែល​មិន​អាច​កម្រើក​ដៃ ឬ​កម្រើក​បាន​តិចតួច​ងាយស្រួល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ។

វា​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ដ៏​ទូលំទូលាយ​របស់ Microsoft និង​សហគមន៍​បច្ចេកវិទ្យា​ធំ​ៗ ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​អាច​ប្រើប្រាស់​ផលិតផល​របស់​ពួក​គេ ៕