ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ការ​រៀបរាប់​ពី​វិធី​ផលិត​ចង្ក្រាន​ដី​ពី​បងប្រុស​ម្នាក់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មុខរបរ​ធ្វើ​ចង្ក្រាន​ដី​ហៅ (​ចង្ក្រាន​លើ​យ​) រយៈពេល​ជិត​១០​ឆ្នាំ អាច​ជួយ​សម្រួល​ដល់​ជីវភាព​ក្នុង​គ្រួ​សារបាន​ធូរ​មួយ​កម្រិត ។ ជួប​ជាមួយ​បងប្រុស​ឈ្មោះ អ៊ុ​ក ស​ម្ភ​ស្ស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា នេះ​ថា កាលពីដើម​ឡើយ បងប្រុស​បង្កើត​របស់​គាត់ និង​គាត់​បាន​ទៅ​នៅ​ស៊ីឈ្នួល​ធ្វើ​ចង្ក្រាន​ដី​ហៅ​ច​ង្គ្រា​ន​លើ​យ ឲ្យ​គេ​នៅ​ឯ​ស្រុក​ផ្សេង​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ។

ដល់​ពេល​ចេះ បទ​ពិសោធ​ជំនាញ​ស្ទាត់ រូប​គាត់ និង​បងប្រុស​បង្កើត បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ រួម​សហ​ការណ៍​គ្នា ចាប់ផ្តើម​ធ្វើ​ចង្ក្រាន​ដី​ហៅ​ចង្ក្រាន​លើ​យ លក់​នេះ នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ឃុំ​ខាងលើ តាំងពី​ឆ្នាំ​២០០៧ មក​ម្លេះ ។

បងប្រុស​បន្ត​ទៀត​ថា ៖ ការ​ធ្វើ​ចង្ក្រាន​ដី​ហៅ​ច​ង្គ្រា​ន​លើ​យ​នេះ ទំ​រាំ​ចេញ​ជា​រូបរាង​ចង្ក្រាន គឺ​មាន​ច្រើន​ដំណាក់កាល​ណាស់ ដោយ​ដំណាក់កាល​ទី​១ រក​ទិញ​ដី​ឥ​ដ្ធ​យក​មក​ចាក់​គរ​ទុក​ឲ្យ​បាន​ច្រើន​, ដំណាក់កាល​ទី​២ បារ​ដី​ឥ​ដ្ធ​ដាក់​ឲ្យ​ពេញ​អាង​ត្រាំ​ទឹក​មួយ​ថ្ងៃ​, ដំណាក់កាល​ទី​៣ បន្ទាប់​ពី​ត្រាំ​ទឹក​រួច បារ​ដាក់​ចូល​ម៉ា​ស៊ី​កិន​ច្របល់​លាយ​ជាមួយ​ផេះ​អង្កាម​ឲ្យ​ដាច់​ទឹក​, ដំណាក់កាល​ទី​៤ រួច​យក​មក​ដាក់​ចូល​ពុំ​ធ្វើ​ជា​តួ​យក​ទៅ​ដាក់​ហាលថ្ងៃ​រយៈពេល​២​ទៅ​៣​ថ្ងៃ តាម​មេឃ​ក្តៅ​ឫ​ត្រជាក់​, ដំណាក់កាល​ទី​៥ យក​ដាក់​ត​ក្បាល​ទុក​រយៈពេល​មួយ​ថ្ងៃ​កន្លះ ដើម្បី​ឲ្យ​សាច់​ដី​រឹង​បាន​យក​មក​ចុះ​រន្ធ និង​កាត់​មាត់​ដាក់​ហាលថ្ងៃ​២​ទៅ​៣​ថ្ងៃ​ទៀត​, ដំណាក់កាល​ទី​៦ ជា​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់​ពី​ហាល​ឲ្យ​ស្ងួត​ហើយ យក​ទៅ​ដាក់​ចំហុយ​ក្នុង​ឡ​រយៈពេល​២​យប់​៣​ថ្ងៃ ទើប​យក​ចេញ​មក​ស្រូប​ដែក​ពី​ខាងក្រៅ រួច​ដាក់​កញ្ច្រែង​លាប​ពណ៌​ថ្នាំ​សម្រេច​យក​តែ​ម្តង ។

បងប្រុស អ៊ុ​ក ស​ម្ភ​ស្ស បន្ត​ទៀត​ថា ៖ ក្នុង​ចង្ក្រាន​មួយ​តម្លៃ​បាន​៣៥០០​រៀល​, ៤៥០០​រៀល និង​៥០០០​រៀល តាម​ទី​ជិត​ទី​ឆ្ងាយ ព្រោះ​សព្វថ្ងៃ​លោក​ដឹក​តាម​រថយន្ត​របស់​លោក យក​ទៅ​បោះ​ឲ្យ​ម៉ូយ​រហូត​ដល់​ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ខេត្ត​ផ្សេង​ៗ​ទៀត ក្នុង​មួយ​ថ្ងៃ​១​រថយន្ត​ទៅ​២​រថយន្ត ។

បងប្រុស​បញ្ជាក់​បន្ថែម​ថា ៖ ការ​ធ្វើ​ចង្ក្រាន​លក់​នេះ បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​គាត់​ធូរធារ​បាន​មួយ​កម្រិត​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា ឥលូវ​នេះ​ពិបាក​លក់​បន្តិច មិន​ដូច​ពី​មុន​ទេ ដោយសារ​មាន​គេ​យក​ចង្ក្រាន​នេះ​ចូល​មក​ពី​ប្រទេស​ជិតខាង យក​មក​លក់​ដែរ ណាមួយ​គួប​ផ្សំ​នឹង​សម័យ​ទំនើប ប្រជាជន​ធូរធារ​ខ្លះ ប្រើ​ចង្ក្រានហ្គាស និង​ឆ្នាំង​ដោត​ភ្លើង​ដាំបាយ ណាមួយ​ខែ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង ធ្វើ​ឲ្យ​គាត់​លក់​បាន​ប្រាក់​យក​មក​ទូរ​ទាត់​ឲ្យ​កម្មករ និង​ជាង​ៗ តាម​ជំនាញ​ទាំង​១១​នាក់ ដែល​ធ្វើ​ស៊ី​ភាគរយ​ចង់​អស់ នៅ​សល់​បន្តិចបន្តួច​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ប៉ុណ្ណោះ ៕