ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី «ការ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ​» នឹង​ផ្តល់​ឲ្យ​…

6 ឆ្នាំ មុន

​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ នឹង​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​២០១៧ ស្តី​អំពី «​ការ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ​» ដែល​ព្រឹត្តិការ​ណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​

​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ នឹង​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​២០១៧ ស្តី​អំពី «​ការ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ​» ដែល​ព្រឹត្តិការ​ណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១២ សីហា ២០១៧ ក្នុង​សាល​នៃ​សកល​វិទ្យាល័យ​ហ្សា​ម៉ា​ន់ ចាប់ពី​ម៉ោង​១និង​៣០ ដល់​ម៉ោង​៥និង​៣០​នាទី​ល្ងាច​។​

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​អោយ​មានការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ និង​រៀបចំ​ដំណើរ​ការ​ធុរកិច្ច​ក្នុង​របស់​ខ្លួន​ឲ្យ​មានការ​អភិវឌ្ឍ​ជា​និរន្តរភាព​។​

អ្នកចូលរួម​នឹង​ទទួល​បានការ​ចែករំលែក​ពី​ប្រវត្តិ​រឿងរ៉ាវ បញ្ហា​លំបាក​ៗ និង​កត្តា​ប្រឈម​ជា​ច្រើន​ដែល​វាគ្មិន​កិត្តិយស​ល្បី​ៗ និង​មាន​ពិសោធ​ន៍​​ក្នុង​ពិភព​ជំនួញ​បាន​ឆ្លងកាត់ មិន​តែប៉ុណ្ណោះ អ្នកចូលរួម​នឹង​ទទួល​បាន​ត្រលប់​មក​វិញ​នូវ​គន្លឹះ និង​ដំណោះស្រាយ​សំរាប់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំងនោះ​។​

​សំបុត្រ​សំរាប់​ការ​ចូលរួម មាន​ដាក់​លក់​ចាប់ពី​ថ្ងៃ​ផ្សព្វផ្សាយ​នេះ​តទៅ​។ ចំពោះ​សមាជិក JCI គឺ​ត្រឹមតែ​១៣​ដុល្លា មិនមែន​សមាជិក JCI តម្លៃ​១៥​ដុល្លា​អា​មេ​រិ​ក តែ​ការ​ចុះ​ឈ្មោះ​មុន​ថ្ងៃ​៦ សីហា តម្លៃ​តែ ៨​ដុល្លា​ប៉ុណ្ណោះ​។​

​លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​រយ​៖ https://docs.google.com/forms/d/e/1FAIpQLSf7B2_AQcWTmqiT1_NHf7LSdg8a_G1zKQXK8vq_Sabf_9wTQg/viewform

សម្រាប់​ព័​ត៌​មាន​លំអិត​អាច​ទំនាក់ទំនង​​ទូរ​ស័​ព្ទ​លេខ ​៖ 078 900 472, 096 409 5952