ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូលឿនពេកទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មក​ដល់​ត្រង់​ចំណុច​ផ្លូវកែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​បែក​មុខ​បែក​មាត់​ម្នាក់ និង​២​នាក់​ទៀត​របួសស្រាល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​លេខ​៥១​កែង​និង​ផ្លូវ​២២២ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១N-១៧៣០ បើកបរ​ដោយ​បុរស​បី​នាក់ វ័យ​ប្រហែល​២០​ឆ្នាំ ។ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក ម៉ែរ​សឺ​ដេ​ស V២២០ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១០៨៨ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​ជនជាតិ​ចិន​៥​នាក់​ទៀត រួម​ដំណើរ​ពីក្រោយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើកបរ​តាម​បណ្តោយ​ផ្លូវ​៥១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​មាន​ម៉ូតូ​បង្ក​បើក​មក​តាម​បណ្តោយ​ផ្លូវ​២២២ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ទ្វារ​រថយន្ត​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ក្រពឹត និង​បែក​កញ្ចក់ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​វៀច​ខ្នងកង់​ខាង​មុខ និង​បែក​ក្បាំង ឬ​ឯ​អ្នកបើកបរ​រង​របួស​បែក​មុខ​បែក​មាត់ និង​រួម​ដំណើរ​ពីរ​នាក់​ទៀត រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕