ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូបុកម៉ូតូរងរបួសធ្ងន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ក្នុង​ល្បឿន​យ៉ាង​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន​បន្ថយល្បឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនជាតិ​ចិន បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៨៨​កែង​ផ្លូវ​១១៣ នៅ​ចំណុច​មុខ​ហាង​ស៊ុប​គោ សុខ​ហុង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CN-៦៥៥៥​បើកបរ​តាម​បណ្តោយ​ផ្លូវ​១១៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវកែង ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​បិ​ច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១BP-១៦៨២ បើកបរ​តាម​បណ្តោយ​ផ្លូវ​២៨៨ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ មិន​បាន​បន្ថយល្បឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចាប់​ហ្វ្រាំង​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនជាតិ​ចិន ចំ​ពីមុខ​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​សងខាង​សន្លប់​ស្តូកស្តឹង បែកក្បាល​ហូល​ឈាម​ពេញ​ផ្លូវ និង​ខូចខាត​ម៉ូតូ ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​កំពុង​ហូប​ស៊ុប​មាន​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ ។

បន្ទាប់​ពី​កើតហេតុ ភ្លាម​ៗ​នោះ​ដែរ មិត្តភក្តិ​ខាង​ម៉ូតូ​សង់​បិ​ច បាន​មក​ដល់​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​ជិត​កន្លែង​កើតហេតុ ចំណែកឯ​បុរស​ជា​ជនជាតិ​ចិន​វិញ ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់ ដឹក​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ភាគី​ទាំង​សងខាង ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត ៕